Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលតាមដានដោះស្រាយបញ្ហាខ្វះខាតទឹក និងផ្ដល់បច្ចេកទេសកសិកម្ម ខណៈស្រូវឡើងថ្លៃ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសសន៍ថា រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ ព្រមទាំងគិតគូរផ្ដល់បច្ចេកទេសកសិកម្ម ខណៈឆ្នាំនេះស្រូវបានថ្លៃ កសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ ជាង ២ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការមានប្រសាសន៍នេះ ធ្វើឡើង ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃអង្គារ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឆ្នាំនេះស្រូវឡើងថ្លៃល្អ ខណៈរាជរដ្ឋាភិបាលបានតាមដានបញ្ហាការប្រើប្រាស់ទឹក ការបង្កបង្កើនផល គ្រាន់តែនៅពោធិ៍សាត់មួយ គ្រាន់តែធ្វើលើសផែនការ ២៧៩% ១ ជា ២។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “អ៊ីចឹងយើងដាក់អន្តរគមន៍ដោះស្រាយទឹក ផ្ដល់ការជួយផ្សេងជូនគាត់។ ហើយចុងក្រោយ កម្មវីធីដាក់ពង្រាយបច្ចេកទេសកសិកម្ម។ យើងប្រឡងជ្រើសរើសមន្ត្រី គឺដើម្បីជួយកសិករឱ្យពួកគាត់រឹងដៃរឹងជើងខ្លួនឯង មិនមែនឱ្យពួកគាត់ពឹងផ្អែកលើមន្ត្រីបច្ចេកទេសទៅដាំដុះឱ្យគាត់ លក់ឱ្យគាត់ទេ”។

ដោយសារស្រូវឆ្នាំនេះឡើងថ្លៃ ប្រជាកសិករបានសម្រុកធ្វើស្រែប្រាំងរហូតលើសផែនការ ១ ទ្វេជា ២។ ក្នុងនោះខេត្តដែលជួបបញ្ហាខ្វះទឹកធ្វើស្រែប្រាំងដូចជា ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កណ្ដាល ស្វាយរៀង ជាដើម។ ក្នុងពេលប្រជាកសិករខ្វះទឹកធ្វើស្រែប្រាំង និងប្រើប្រាស់នេះ អាជ្ញាធរខេត្តនីមួយៗបានជួយអន្តរគមន៍ដោយបូមទឹកបញ្ជូនតាមប្រឡាន ប្រព័ន្ធធារាសាស្ត្រនានា ដើម្បីសង្គ្រោះស្រូវប្រាំង។

គួរបញ្ជាក់ថា ពិធីបើកសន្និបាតត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា។ ពិធីបើកនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពស្ថិតក្រោម​សមត្ថ​កិច្ចក្រសួង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមរាជធានី-ខេត្តទាំង២៥ ព្រមទាំង​តំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិផងដែរ។ សន្និ​បាត​នោះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអង្គភាពជំនាញឡើងធ្វើបទ​អន្តរាគមន៍ ក៏ដូចជាការផ្តល់មតិផ្សេងៗ​ពីថ្នាក់ដឹកនាំក្រសួង ដើម្បីកែលំអរចំណុចខ្វះខាត ក៏ដូចជាផ្តល់ជាទស្សនទានល្អៗបន្ថែមជំរុញឱ្យការងារ​កាន់​តែល្អប្រសើរ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានមុខងារ និងភារកិច្ចរៀបចំ និងអនុវត្តគោល​នយោ​បាយ យុទ្ធសាស្ត្រទិសដៅ និងផែនការរួមរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនី​តិសម្បទា, រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព គោលដៅ ទិសដៅ កម្មវិធី យន្ត​ការ​ក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែង ផ្តល់សេវាគាំពារដល់មុខសញ្ញាក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា, កសាង និងអនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងផែន​ការ​ពាក់​ព័ន្ធ​នឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាស្របតាមលិខិតបទដ្ឋានជាតិ និងអន្តរជាតិ, សិក្សា​ស្រាវជ្រាវបែបវិទ្យាសាស្ត្រលើផ្នែកសង្គមកិច្ច គ្រប់គ្រងការងារស្មុំកូនក្នុង​ប្រទេស និង អន្តរប្រទេស, ដឹកនាំ គ្រប់គ្រង និងសហការជាមួយដៃគូ អង្គការមិនមែនរដ្ឋាភិបាលនានាដែលធ្វើសកម្ម​ភាព លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, រៀបចំបង្កើតយន្តការជំរុញបំផុសការចូលរួម​សកម្មភាពការងារសង្គមកិច្ច សាមគ្គីធម៌សង្គម លើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាសរដ្ឋ ឯកជន អង្គការមនុស្សធម៌ ដៃគូអភិវឌ្ឍ សហគមន៍ និង មហាជនដែលបានចូលរួមសកម្មភាពដើម្បីសង្គម, អនុវត្ត​ភារកិច្ច​ផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម