Connect with us

ព័ត៌មានជាតិ

ប្រៀបធៀបចំណូលពន្ធដារ​ ៥ ឆ្នាំ​​ចុងក្រោយ​​ខុសគ្នា​យ៉ាងណា​ខ្លះ?

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បញ្ចេញ​​របាយការណ៍ពី​ការ​ប្រមូល​​ចំណូលពន្ធ​នៅឆ្នាំ​២០២៣ កើន​ឡើង​ ៤.៤៩% បើធៀបនឹងឆ្នាំ២០២២ ពោល​បានប្រមាណជាង ៣ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ​ដែល​រៀបចំឡើង​កាលពីពេលថ្មីៗ​នេះ​បាន​បង្ហាញ​ថា រយៈពេល ១២ ខែ ឆ្នាំ ​២០២៣ ចំណូល​ពន្ធអាករដែលប្រមូលបានមានចំនួន ១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ កើនឡើងចំនួន ៦២៨.២៨​ ប៊ី​លាន​រៀល​ (ប្រមាណ​​ជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង​៤.៤៩%។

​របាយការណ៍របស់​​អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ក៏​បាន​ប្រៀបធៀប​ការ​​កៀរគរចំណូល​ពន្ធ​រយៈពេល ៥ ឆ្នាំ (២០១៩-២០២៣)។ ជាក់ស្តែង ចំណូលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយ​នៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់​អគ្គនាយកដ្ឋានពន្ធដារគឺ​៖

-ឆ្នាំ២០១៩ ទទួលបាន ១១ ២៧៧.៣២ ប៊ីលានរៀល (ប្រមាណ ២ ៨១៩ លានដុល្លារ)
-ឆ្នាំ២០២០ ទទួលបាន ១១ ៧០០.៥២ ប៊ីលានរៀល (ប្រមាណ ២​ ៩២៥ លាន​ដុល្លារ)
-ឆ្នាំ២០២១ ទទួលបាន ១១ ២៦៦.៧៩ ប៊ីលានរៀល (ប្រមាណ ២ ៨១៦ លាន​ដុល្លារ)
-ឆ្នាំ២០២២ ទទួលបាន ១៣ ៩៩៣.២០ ប៊ីលានរៀល (ប្រមាណ ៣ ៤៩៨ លានដុល្លារ)
-ឆ្នាំ២០២៣ ទទួលបាន ១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណ ៣ ៦១២ លានដុល្លារ)

​អគ្គនាយកដ្ឋានពន្ធដារបាន​ដាក់ចេញ​យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេល ៥ ឆ្នាំ (ឆ្នាំ ២០១៩-២០២៣) ផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធដើម្បីជំរុញបង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការ​គ្រប់គ្រងប្រមូលចំណូលពន្ធ។

ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយ នៃយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេល ៥ ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូលដំណាក់កាល ៥ ឆ្នាំបន្ទាប់ ២០២៤-២០២៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ធ្លាប់ដួលលើឆាក! យក់ ថិតរដ្ឋា យករឿងនេះទុកជាមេរៀនតឿនស្មារតី ទោះកាលៈទេសៈអ្វី ត្រូវនឹងធឹងដោះស្រាយ

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

ទោះមិនបានខ្សែកជ័យលាភី តែ Ranngo ត្រូវបានគេស្គាល់សមត្ថភាពច្បាស់

ព័ត៌មានជាតិ៤៣ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញប្រេងឥន្ធនៈ ប្រចាំឆ្នាំ២០២៥

ព័ត៌មានជាតិ៤៨ នាទីutes មុន

កម្ពុជា និងម៉ាឡេស៊ីប្តេជ្ញាចិត្តរួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិកក្នុងក្របខណ្ឌអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម