ព័ត៌មានជាតិ
កាកបាទក្រហមអន្តរជាតិ ប្រកាសប្តេជ្ញាបន្តជួយជ្រោមជ្រែងវិស័យពន្ធនាគារនៅកម្ពុជា
លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំកម្ពុជា បានឱ្យដឹងថា កាកបាទក្រហមអន្តរជាតិ នឹងបន្តប្តេជ្ញាចិត្តជួយជ្រោមជ្រែងវិស័យពន្ធនាគារនៅកម្ពុជា។ លោកស្រី បានលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០៤ នាទីស្តីការក្រសួងមហាផ្ទៃ។
លោកស្រី Dena Fisher បានបញ្ជាក់ថា បើទោះបីជាបេសកកម្មរបស់អង្គការ ICRC នៅកម្ពុជា នឹងមានការកាត់បន្ថយមួយចំនួននៅឆ្នាំ ២០២៤ នេះក៏ដោយ ប៉ុន្តែ អង្គការ ICRC នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងដល់វិស័យពន្ធនាគារ និងការស្ដារទំនាក់ទំនងរវាងក្រុមគ្រួសារ និងជនជាប់ឃុំបន្តទៀត ដោយមានកិច្ចសហការពីកាកបាទក្រហមកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកស្រីប្រធានបេសកកម្ម ICRC ក៏បានជម្រាប លោក ស សុខា នូវសេចក្ដីថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថា ជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ កន្លងមកនេះ គឺមានគោលដៅកែលម្អជាបន្តបន្ទាប់នូវលក្ខខណ្ឌនៃការឃុំខ្លួននៅក្នុងពន្ធនាគារ។
ចំណែក លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ ICRC ក្នុងការជួយជ្រោមជ្រែងប្រទេសកម្ពុជា នៅក្នុងកិច្ចការមនុស្សធម៌ជាច្រើននៅក្នុងពេលអតីតកាល និងជាពិសេស ការយកចិត្តទុកដាក់ក្នុងកិច្ចការងារពន្ធនាគារ និងការស្ដារនីតិសម្បទា នាពេលបច្ចុប្បន្ន។ លោករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំក្នុងវិស័យពន្ធនាគាររវាងក្រសួងមហាផ្ទៃជាមួយអង្គការ ICRC ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ រួមមាន ដំណោះស្រាយចំពោះមុខ និងចក្ខុវិស័យនាពេលអនាគត និងការកែលម្អលក្ខខណ្ឌឃុំខ្លួនរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារ រួមមាន ការថែរក្សាសុខមាលភាពរបស់ជនជាប់ឃុំ និងការរក្សាទំនាក់ទំនងរបស់ជនជាប់ឃុំជាមួយក្រុមគ្រួសារ។
ដោយឈរលើសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការប្រមាណ ៣០ឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពជា និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ លោក ស សុខា និងលោកស្រី Dena Fisher បានឯកភាពបន្តការប្ដេជ្ញាចិត្តក្នុងភាពជាដៃគូដ៏រឹងមាំនេះ សំដៅកែលម្អបន្ថែមទៀតលើកិច្ចការដែលបានធ្វើក្នុងពេលកន្លងមក៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់