ព័ត៌មានជាតិ
សន្ទុះប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា កើនឡើង ៤៥% ខណៈរថយន្តជជុះរក្សាបានទីផ្សារ៥៥%
សន្ទុះនៃការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មានការផ្លាស់ប្តូរទាំងស្រុង ដោយគិតត្រឹមឆ្នាំ ២០១៣ រថយន្តជជុះគ្របដណ្តប់ទីផ្សារប្រមាណ ៩០ភាគរយ ហើយរថយន្តថ្មីមានត្រឹម ១០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែ១ទសវត្សក្រោយមក នៅឆ្នាំ ២០២៣ ការប្រើប្រាស់រថយន្តថ្មីបានកើនឡើងរហូតដល់ ៤៥ភាគរយ ខណៈរថយន្តជជុះរក្សាបានទីផ្សារនៅត្រឹម ៥៥ភាគរយប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/Screenshot-2024-02-06-090325.png)
លោក សឿន ដារ៉ា បានលើកឡើងថា កម្ពុជា បានអនុម័តច្បាប់វិនិយោគថ្មីនៅក្នុងខែ កញ្ញា ឆ្នាំ ២០២១ និងផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រនិកនៅចុងឆ្នាំ ២០២២។ បន្ទាប់ពីគោលការណ៍ទាំងពីរនេះ ត្រូវបានអនុម័ត កម្ពុជា ទទួលបានការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនបរទេសលើវិស័យយានយន្ត។ ជាក់ស្តែងមានដូចជា ក្រុមហ៊ុន Ford នៅពោធិ៍សាត់ ក្រុមហ៊ុន Kia Cambodia នៅប៉ោយប៉ែត ក្រុមហ៊ុន ISUZU Cambodia នៅកំពង់ស្ពឺ និងថ្មីៗនេះ ក្រុមហ៊ុន GTV ជាដើម ហើយនៅពាក់កណ្តាលឆ្នាំ ២០២៤ ក្រុមហ៊ុន Toyota នឹងបើកសម្ពោធក្រុមហ៊ុនរបស់ខ្លួននៅជាយរាជធានីភ្នំពេញផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/១-20-1024x614.jpg)
នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានកត់សម្គាល់ឃើញថា កន្លងមកកម្ពុជា គឺជាប្រទេសនាំចូលរថយន្តសឹងតែទាំងស្រុងពីក្រៅប្រទេស ពោលគឺជាប្រទេសដែលប្រើប្រាស់រថយន្តមួយទឹក ឬរថយន្តជជុះ។ ប៉ុន្តែចាប់ពីពេលនេះទៅ កម្ពុជា អាចដំឡើងរថយន្តនៅក្នុងស្រុកបាន និងកាត់បន្ថយការប្រើប្រាស់ឡានជជុះ ងាកមកប្រើប្រាស់ឡានថ្មីជំនួសវិញ។
បើតាមលោក ដារ៉ា ភាគច្រើនដែលពេញនិយម គឺរថយន្តប្រភេទគ្រួសារ SUV ខ្នាតមធ្យម និងខ្នាតតូច ដែលមានតម្លៃជាង ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារស្តើង គឺកំពុងមានទីផ្សារខ្លាំង។ «កន្លែងនេះ គឺបញ្ជាក់ច្បាស់ពីសេដ្ឋកិច្ចកម្ពុជា តែម្តង នៅពេលសេដ្ឋកិច្ចកើនឡើងប្រជាពលរដ្ឋមានចំណូលខ្ពស់ តម្រូវការរថយន្តថ្មី មានគុណភាព និងសុវត្ថិភាព ក៏មានការកើនឡើងផងដែរ»។ នេះជាការមើលឃើញរបស់លោក សឿន ដារ៉ា។
លើសពីនេះទៀត លោក សឿន ដារ៉ា បានសង្កត់ធ្ងន់ថា រថយន្តថ្មីដែលដំឡើងនៅកម្ពុជា បានអនុលោមតាមស្តង់ដារទីផ្សារអន្តរជាតិ ដោយមានការអនុម័តពីវិទ្យាស្ថានស្តង់ដារក្រសួង ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/Screenshot-2024-02-06-101208.png)
លោក ចាន់ សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានស្តង់ដារកម្ពុជា បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ចេញនូវស្តង់ដារសុវត្ថិភាពចំនួន ២២ ដែលជាបទប្បញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពរថយន្ត ដើម្បីបំពេញតាមលក្ខខណ្ឌច្បាប់ និងតម្រូវចិត្តអថិតិជន។ ដូច្នេះរថយន្តដែលដំឡើងនៅកម្ពុជាទាំងអស់ ត្រូវតែបំពេញនូវលក្ខខណ្ឌសុវត្ថិភាពទាំង ២២នេះ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-06_10-10-30-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-01-10_10-34-44-1-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ