Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បំភ្លឺពីការតែងតាំងតំណែងថ្មីដល់មន្ត្រី៩រូប ដែលបានបញ្ចប់តំណែងកាលពីខែតុលា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចំពោះការតែងតាំងតំណែងថ្មីដល់មន្ត្រីជាន់ខ្ពស់ ៩រូប ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ការតែងតាំងតំណែងថ្មីដល់មន្រ្តីទាំងនេះ គឺស្របតាមជំនាញ និងសមត្ថភាពរៀងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងមហាផ្ទៃចេញមកបំភ្លឺបែបនេះ គឺដោយសារកាលពីថ្ងៃទី៣ ខែកុម្ភៈ មានគណនីហ្វេសប៊ុក សារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយព័ត៌មានស្តីពីការបញ្ចប់តំណែងមន្ត្រីនគរបាលជាតិ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ ​ព្រោះប្រមូលព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយទាក់ទងនឹងការរៀបចំមុខងារសាធារណៈចំពោះនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ដែលមានឈ្មោះក្នុងអនុក្រឹត្យលេខ១២២១ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងបានង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ហើយមាននាយកដ្ឋាន ចំនួន៤ចំណុះ ហើយនាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរមកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ដោយប្តូរឈ្មោះទៅជានាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិវិញ។ ក្នុងន័យនេះ ដើម្បីរៀបចំមុខតំណែងស្របតាមរចនាសម្ព័ន្ធថ្មីនៃនាយកដ្ឋាននីមួយៗ នាយនគរបាលជាន់ខ្ពស់ទាំង៩រូប ដែលត្រូវបានបញ្ចប់មុខតំណែងនោះ គឺត្រូវបានផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងថ្មីឡើងវិញ ឱ្យទៅបម្រើការងារនៅនាយកដ្ឋាននីមួយៗចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។

ជាគោលការណ៍ និងនីតិវិធីនៃការរៀបចំមុខងារមន្ត្រីសាធារណៈ បើអង្គភាពសាម៉ីស្នើសុំតែងតាំងមុខតំណែងថ្មីដែលមានឋានៈទាបជាងតំណែងចាស់ អង្គភាពជំនាញត្រូវតែរៀបចំនីតិវិធីបញ្ចប់មុខតំណែងចាស់ជាមុនសិន ទើបតែងតាំងតំណែងថ្មីដែលមានឋានៈទាបជាងតាមក្រោយ។ ដោយឡែក មន្ត្រីជាន់ខ្ពស់ទាំង៩រូប បន្ទាប់ពីបានបញ្ចប់មុខតំណែងចាស់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ គឺត្រូវបានក្រសួងមហាផ្ទៃតែងតាំងមុខតំណែងថ្មី តាមរយៈប្រកាសចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្របតាមលក្ខណសម្បត្តិ សមត្ថភាពជំនាញ ការគោរពវិន័យ សីលធម៌ល្អ មានឆន្ទៈមោះមុត ខិតខំបំពេញភារកិច្ច និងមានការទទួលខុសត្រូវការងារខ្ពស់។ នេះជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានបញ្ចប់មុខតំណែងអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈប្រធាននាយកដ្ឋានចំនួន៥រូប មានដូចជា លោកស្រី លឹម សុវណ្ណា លោក កៅ មុយឃាង លោក ហាវ ចាន់សិទ្ធី លោក កៅ កេសរៈ និងលោកស្រី ចូវ ណាថេន។ ចំណែកមន្ត្រី ៤រូបទៀត ដែលក្រសួងបញ្ចប់មុខតំណែងនាយកនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយកនគរបាលជាន់ខ្ពស់ នៃនគរបាលកម្ពុជា មានដូចជា លោក យី ភារ៉ា លោក បឿ លំអង លោក នូ ផារ៉ាត់ និងលោកស្រី ទេព និមល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ៧ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ១០ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព១១ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

បទល្មើសចោរកម្ម
សន្តិសុខសង្គម២១ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានជាតិ១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម