Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស ថា កិច្ចការតែងតាំងមន្ត្រីរបស់ក្រសួង ត្រូវតែមានសុក្រឹតភាព

បានផុស

នៅ

លោក សុខ ចិន្តាសោភា ណែនាំឱ្យគណៈកម្មការគ្រប់គ្រងធនធានមនុស្សនៃក្រសួងការបរទេស ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើកិច្ចការតែងតាំងមន្ត្រីឱ្យមានភាពសុក្រឹត សំដៅលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពការងារលើវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស និងតែងតាំងមន្រ្តីរាជការ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស បានផ្តល់គោលការណ៍ណែនាំដល់សមាជិកគណ:កម្មការអំពីកាងារលើកកម្ពស់ និងពង្រឹងធនធានមនុស្សរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសកិច្ចការតែងតាំងមន្រ្តីរាជការឱ្យកាន់តែមានសុក្រឹតភាព ដោយឈរលើគោលការណ៍គុណភាព គុណធម៌ និងគុណាធិបតេយ្យ។

បើតាមការគូសបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ការលើកកម្ពស់ និងពង្រឹងធនធានមនុស្សរបស់ក្រសួង នឹងឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពទៅនឹងស្ថានភាពសកលលោកដែលមានលក្ខណៈស្មុគស្មាញ និងវិវត្តប្រែប្រួលឥតឈប់ឈរ ក្នុងបរិបទសព្វថ្ងៃនេះ។

ក្នុងនាមជាអ្នកបន្តវេន ដែលកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ លោក សុខ ចិន្តាសោភា ធ្លាប់បានប្ដេជ្ញាចិត្តបន្តនិរន្តភាពនៃប្រសិទ្ធភាពស្ថាប័ន ក៏ដូចជាធានានូវជោគជ័យថ្មីៗ បន្តផ្ដោតលើការងារកំណែទម្រង់ស្ថាប័នក្នុងការប្រែក្លាយក្រសួងការបរទេស ឱ្យទៅជាសេនាធិការដ៏រឹងមាំក្នុងវិស័យការទូត សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដើម្បីផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស។

ជាចក្ខុវិស័យ លោក សុខ ចិន្តាសោភា បានប្រកាសបន្តពង្រឹងដំណើរការ ដើម្បីបង្កើតសមិទ្ធិផលថ្មីៗរបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ពិសេសការយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យការទូត ដើម្បីកសាងឱ្យបាននូវមន្ត្រីមានសមត្ថភាពខ្លាំង ស្អាតស្អំ វៃឆ្លាត ជំរុញការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រសួងចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏នឹងបន្តពង្រីកសមត្ថភាពស្ថាប័ន តាមរយៈការបង្កើនចំនួនមន្ត្រី ផ្តល់ការលើកទឹកចិត្តចំពោះបុគ្គលដែលមានសមត្ថភាព និងទេពកោសល្យ ព្រមទាំងបន្តជំរុញលើការពិនិត្យដំឡើងប្រាក់បៀវត្សមន្ត្រីការទូត និងបុគ្គលិកនានា ដែលបម្រើតាមស្ថានបេសកកម្មនៅក្រៅប្រទេស ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម