Connect with us

ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរនៅទីក្រុងបាងកក ស្លាប់ពលករខ្មែរម្នាក់ និងរបួសធ្ងន់ម្នាក់

បានផុស

នៅ

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន ២ នាក់ដែរ ដែលបានស្លាប់ និងរងរបួស នៅក្នុងចំណោមជនរងគ្រោះសរុបចំនួន ៩ នាក់ បន្ទាប់ពីមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅក្នុងទីក្រុងបាងកក រវាងរថយន្ត និងរថយន្តចំនួន ៣ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង ៨ និង ៣០ នាទី ព្រឹក ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២០នៅតាមបណ្តោយផ្លូវ កានចៈណាភិសេត ក្នុងសង្កាត់ខ្វែងឈីមភ្លី ខណ្ឌ តាក់លីងឆាន់ ក្រុងបាងកក
ប្រទេសថៃ ដែលក្នុងនោះមានរថយន្តមួយគ្រឿង កំពុងដឹកកម្មករខ្មែរថៃ ចំនួន ៩ នាក់ ផងដែរ ដែលពួកគេ
កំពុងចេញទៅរៀបចំសួនអោយអតិថិជន។

បើតាមការរៀបរាប់ពីអ្នកបើកបររថយន្តកង់ ១០ ឈ្មោះ ធី តិផុង អាយុ ៥៣ ឆ្នាំ ដែលមានផ្ទុកដែកទម្ងន់ជាង ៤០ តោនផងនោះ បាននិយាយថា ខ្លួនត្រូវបានគេអោយដឹកដែកចេញពីខេត្ត ប៉ាធុំថានី ឆ្ពោះទៅកាន់តំបន់ព្រះរាម២
លុះពេលមកដល់ត្រង់កន្លែងកើតហេតុ ខ្លួនបានឃើញមានរថយន្តអុីស៊ុយស៊ុយ ១ គ្រឿង ដែលមានដឹកមនុស្សពេញ បានបើកមកពីមុខជាធម្មតា ប៉ុនតែនៅពេលនោះគាត់ក៏បានឃើញ រថយន្តរ៉ូលេត កំពុងបោះពួយមកពីក្រោយ យ៉ាងលឿន ហើយក៏បានបុកចំពីក្រោយរថយន្តដឹកកម្មករនោះ បណ្តាលអោយរថយន្តដឹកកម្មករ
ក្រឡាប់ធ្លាក់មនុស្សពេញផ្លូវ គឺនៅពេលនោះហើយដែលគាត់ខំប្រឹងជាន់ហ្វ្រាំងប៉ុនតែវាមិនសូវជាប់ទេ ដោយសារតែទម្ងន់នៃការដឹក ជាង ៤០ តោន ដូច្នេះហើយបានជាត្រូវកិនទៅលើកម្មករចំនួន ៣ នាក់ ដែលពួកគេបានខ្ទាតចូលមកក្រោមកង់រថយន្ត។

ក្រោយពីក្រុមតម្រួតបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុរួចមក ទើបដឹងថា កម្មករទាំងនេះគឺកំពុងធ្វើដំណើរ
ទៅរៀបចំសួននៅឯព្រះរាម ៥ ដោយមានទាំងសម្ភារៈ ចបជីក ចបកាប់ រនាស់ និងផ្ទាំងស្មៅ ផងដែរ ដោយ
ជាក់ស្តែងគឺមានអ្នកស្លាប់ចំនួន ៣ នាក់ ក្នុងនោះមានម្នាក់ជាពលករខ្មែរ ឈ្មោះ កយ ម៉ៃ ភេទស្រី អាយុ ២២ ឆ្នាំ ដោយឡែកអ្នករងរបួសដែលសរុបមានចំនួន ៦ នាក់នោះ ក៏មានខ្មែរម្នាក់ដែរ គឺឈ្មោះ ហៀង ទិត្យ ភេទស្រី អាយុ ៤៩ ឆ្នាំ ។ បច្ចុប្បន្នកម្លាំងតម្រួតថៃកំពុងធ្វើការតាមនីតិវិធីហើយ ក្នុងការទាក់ទងរកសាច់ញាតិ ដើម្បីបញ្ជូនសពមកកាន់ស្រុកកំណើតវិញ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម