ព័ត៌មានជាតិ
ករណីអធិការស្រុកកំរៀង សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមរកអ្នកពាក់ព័ន្ធ
នេះជាការបញ្ជាក់របស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីប្រគល់រថយន្ត ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ដែលលើកឡើងថា តើករណីអធិការស្រុកកំរៀងដែលបានបណ្តេញចេញនេះ អាចមានពាក់ព័ន្ធមន្ត្រីណាដែរឬទេ ? សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា “យើងកំពុងស្រាវជ្រាវបន្ថែម។ មិនទាន់ឃើញមានឯកសារដែលពាក់ព័ន្ធទេ ប្រសិនបើឃើញយើង អនុវត្តតាមច្បាប់”។

សូមបញ្ជាក់ថា លោក គឹម ពន្លក អធិការនគរបាល ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ក្រោយពីរកឃើញថា មានពាក់ព័ន្ធករណីដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលទឹកដីកម្ពុជា និងពីប្រទេសកម្ពុជា ចូលទឹកដីថៃ ហើយសម្ដេចក៏បានបញ្ជាឲ្យចាត់ការតាមផ្លូវច្បាប់ផងដែរ ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ គឺត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន និងបានបញ្ជាឲ្យអគ្គស្នងការ នគរបាលជាតិស្រាវជ្រាវជាបន្ទាន់ លើករណីដែលមេខ្យល់ត្រូវបានទាហានចាប់ខ្លួន ប្រគល់ឲ្យខាងប៉ូលិស ហើយខាងប៉ូលិស ជាអ្នកដោះលែងមេខ្យល់នោះ ដោយមិនបញ្ជូនទៅតុលាការ ដើម្បីអនុវត្តច្បាប់៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ