Connect with us

ព័ត៌មានជាតិ

៨ថ្ងៃ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបក្មេងទំនើង ២៦ករណី ឃាត់ខ្លួន ៦៩នាក់

បានផុស

នៅ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃ គឺរយៈពេល៨ថ្ងៃ គិតពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤​ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេសសរុប២៦ ករណី និងឃាត់ខ្លួនជនសង្ស័យ​៦៩នាក់​ ដើម្បីចាត់ការតាមនីតិវិធី។​

រូបភាពឯកសារ ក្នុងការបង្ក្រាបក្មេងទំនើង កន្លងមក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្នុងភូមិសាស្ត្ររាជធានី-ខេត្ត​ ចំនួន៥ ដែលនៅភ្នំពេញបានកើតឡើង​ និងបង្ក្រាបបានច្រើនជាងគេ។ ក្នុងនោះ នៅរាជធានីភ្នំពេញ​ មាន២១ករណី​ ឃាត់ខ្លួន​៣៨នាក់ ខេត្ត​កណ្ដាល​១ករណី​ ឃាត់ខ្លួន​៣នាក់ ខេត្តកំពង់ស្ពឺ​២ករណី​ ឃាត់ខ្លួន​១៦នាក់ ខេត្តព្រៃវែង​១ករណី​ ឃាត់ខ្លួន​១១នាក់ និងខេត្តស្វាយរៀង​មាន១ករណី​ ឃាត់ខ្លួន​១នាក់។

លោក ទូច សុខៈ គូសបញ្ជាក់ថា សមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពីស្នងការនគរបាលរាជធានី​-ខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដោយបានដាក់ចេញវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងមិនដកដៃ។ ជាការសង្កេតឃើញថា​ ពួកគេបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ជាដេីម ធ្វើសកម្មភាពខុសសីលធម៌ និងផ្ទុយពីច្បាប់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយនៅទូទាំងប្រទេស​ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ តាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តាហ៍​ គឺត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក ស សុខា ដោយលោក តែងក្រើនរំលឹក ភ្ជាប់នឹងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រមទាំងជំរុញបន្តឱ្យធ្វើការយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយឆ្លើយតបឱ្យបានលឿនរហ័ស និងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម