ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ជំរុញថ្នាក់ដឹកនាំចុះមូលដ្ឋានខេត្តកំពង់ធំទើបទទួលភារកិច្ចថ្មី ត្រូវបន្តខិតខំប្រឹងប្រែងតាមគោលការណ៍បក្ស
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនូវការជំរុញដល់ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលទទួលបានការផ្ទេរភារកិច្ច និងការតែងតាំង ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពរបស់គណៈកម្មាធិការបក្សខេត្តកំពង់ធំរួចមក លោក សោម សឿន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពីការកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។ បន្ទាប់មក លោក វង្សី វិស្សុត ក៏បានធ្វើការប្ដេជ្ញាចិត្តជូនដល់អង្គពិធី។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្ដីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អ្នកចូលរួមក្នុងអង្គពិធីនាថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលទទួលបានការផ្ទេរភារកិច្ច និងការតែងតាំង ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំង ត្រូវមាន សាមគ្គីភាពផ្ទៃឱ្យបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតនៅអាណត្តិក្រោយៗ ឲ្យទទួលបានជោគជ័យបន្ថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់សមាជិក សមាជិកា នៃអង្គបោះឆ្នោត សូមបន្តសហការរៀបចំគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ និងត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ឲ្យបានគ្រប់ៗ គ្នា ជាមួយគ្នានោះត្រូវពង្រឹង ពង្រីក សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារឱ្យបានល្អប្រសើរ ពិសេសត្រូវផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និង ប្រសិទ្ធភាព។

គួររំលឹកផងដែរថា សមាសភាពដែលទទួលបានការកែសម្រួល ផ្ទេរ និងចាត់តាំង រួមមាន ៖ ១.ចាត់តាំង លោក ជា ចាន់តូ ប្រធានកិត្តិយស, ២.សម្រួលភារកិច្ច លោក ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, ៣.ផ្ទេរភារកិច្ច លោក វង្សី វិស្សុត ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ,៤.ចាត់តាំង លោក ម៉ៅ សុផាន់ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ,៥.ចាត់តាំង លោក ថោ ជេដ្ឋា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ,៦.ចាត់តាំង អ្នកឧកញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកថវិការបស់អ្នកឧកញ៉ា ទ្រី ភាព ប្រគល់ជូនដល់គណបក្សខេត្តកំពង់ធំផងដែរ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ