ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តកំពង់ចាម កំពុងស្វះស្វែងជួយ សង្គ្រោះស្រូវប្រាំងរបស់កសិករជាង ៣ពាន់ហិកតា
មន្ត្រីជំនាញខេត្តកំពង់ចាម កំពុងស្វះស្វែងជួយសង្គ្រោះស្រូវប្រាំងរបស់កសិករក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម លើផ្ទៃដីជាង ៣ពាន់ហិកតា ក្នុងស្រុកចំនួន៤ ដែលកំពុងប្រឈមការខ្វះខាតទឹកស្រោចស្រព នារដូវនេះ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឱ្យដឹងថា មានស្រុកចំនួន៤ រួមមាន ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកកោះសូទិន ដែលកំពុងប្រឈមខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងរបស់កសិករ ខណៈមន្ត្រីជំនាញ បានរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ខិតខំស្វះស្វែងរិះរកវិធីសាស្ត្រដោះស្រាយឱ្យទាន់ពេលវេលា ដើម្បីទាញយកប្រភពទឹកមកស្រោចស្រពនៅតាមតំបន់ដែលប្រឈម។ លោកប្រធានមន្ទីរ បញ្ជាក់ទៀតថា បច្ចុប្បន្នមន្ត្រីជំនាញ បានធ្វើការផ្សព្វផ្សាយបន្ថែមពីការប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែប្រាំងរបស់ប្រជាកសិករ។
បច្ចុប្បន្ន ដោយមានភក់ច្រើន និងរាក់ជាងមុន ប្រជាកសិករនៅខេត្តព្រៃវែង និងអាជ្ញាធរស្រុកកោះសូទិន បានស្ម័គ្រចិត្តរួមគ្នាមកកាយដីចេញពីមុខប្រព័ន្ធទ្វារទឹកទន្លេវៃកូ ផងដែរ។ សម្រាប់ដំណើរការបូមទឹក គឺចាប់ផ្ដើមតាំងពីថ្ងៃទី១ ខែកុម្ភៈ មកម្ល៉េះ ហើយរហូតមកដល់ពេលនេះ ការបញ្ជូនទឹកទៅជួយសង្គ្រោះស្រូវរបស់កសិករនៅខេត្តព្រៃវែង បានសម្រេចជាង ៧០ភាគរយ។ ដោយឡែក ចំពោះការចំណាយលើការបូមទឹកនេះ ជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា