ព័ត៌មានជាតិ
ប្រៃសណីយ៍កម្ពុជាមានបំណងភ្ជាប់សេវាប្រៃសណីយ៍ជាមួយអង្គភាពច្រកចេញចូលតែមួយ
អគ្គនាយករងប្រៃសណីយ៍កម្ពុជា លោក ស៊ឹម ធី ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៦ កុម្ភះ បានលើកពីគោលបំណងភ្ជាប់សេវាប្រៃសណីយ៏ជាមួយអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដើម្បីជួយសម្រាលបន្ទុកចំណាយ និងពេលវេលាជូនប្រជាពលរដ្ឋ។

លោក ស៊ឹម ធី អះអាងថា ការផ្តល់សេវាប្រៃសណីយ៏ជូនប្រជាពលរដ្ឋជួយសម្រាលបន្ទុកចំណាយ និងពេលវេលាក្នុងការមកយកឯកសារពីអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញដោយផ្ទាល់ ក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យមានការផ្តល់សេវាសាធារណៈរហូតដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
ជាការឆ្លើយតប លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា នេះជាសកម្មភាពដ៏ល្អប្រសើរដែលនឹងរុញឯកសារដែលប្រជាពលរដ្ឋមកសុំសេវានៅច្រកចេញចូលតែមួយរាជធានីភ្នំពេញ។ ទោះបីយ៉ាងណា លោកនឹងលើកសំណើនេះឆ្លងការសម្រេចពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាមុនសិន៕

អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា