Connect with us

ព័ត៌មានជាតិ

ផ្កាចម្រុះពណ៌ដាំក្នុងស្រុក ដាក់លក់នៅខណ្ឌច្បារអំពៅ មុនថ្ងៃចូលឆ្នាំចិនចូលមកដល់

បានផុស

នៅ

ផ្កាចម្រុះពណ៌សម្រាប់ដាក់តាំងលម្អទទួលទេវតាឆ្នាំថ្មីនៃប្រពៃណីជនជាតិចិន និងវៀត​ណាម​ឆ្នាំនេះគឺកសិករបានដាំនៅក្នុងស្រុកទាំងអស់។

លោក វ៉ាន់ សុខ កសិករដាំផ្កា នៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅបានឲ្យដឹងថា ឆ្នាំនេះរូប គាត់ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាដាំផ្កាចម្រុះពណ៌សម្រាប់លក់ឲ្យបងប្អូនកូនកាត់ចិនវៀតណាមនារដូវបុណ្យចូលឆ្នាំខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា ពីមុនមក​គឺឈ្មួញនាំចូលពីប្រទេសវៀតណាម​យកមកលក់នៅខ្មែរយើង​ហើយមានតម្លៃខ្ពស់។ ខុសប្លែកឆ្នាំនេះកសិករខ្មែរយើងនាំគ្នាដាំផ្កាចម្រុះ​ពណ៌សឹងគ្រប់​ដោយ​គ្រាន់​តែយកគ្រាប់ពូជមកពីប្រទេសវៀតណាប៉ុណ្ណោះ។

ដោយឡែកលោក ឌួង ចាន់ថន រស់នៅសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ​បានប្រាប់ដែរថា ខ្មែរ​យើងពុំទាន់ផលិតពូជផ្កាចម្រុះពណ៌​បានដូចប្រទេសជិតខាង បើសិនជាផលិត​បានថែម​ទៀតគឺល្អខ្លាំងណាស់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម