ព័ត៌មានជាតិ
អត្ថបទខ្លី ជូនចំពោះមិត្តជាទីស្រឡាញ់
ជូនចំពោះមិត្តជាទីស្រលាញ់! មិនមានពាក្យដែលអាចថ្លែងបានសម្រាប់ក្តីស្រឡាញ់ដែលខ្ញុំមាន។ ខ្ញុំគ្រាន់តែចង់ឲ្យអ្នកដឹងថា ខ្ញុំនឹងមិនអាចកែប្រែខ្លួនទៅជាមនុស្សដូចខ្ញុំសព្វថ្ងៃនេះបាន ប្រសិនបើខ្ញុំមិនបានជួបឯង។ ឯងតែងតែនៅទីនោះសម្រាប់ខ្ញុំ ក្នុងគ្រាទុក្ខព្រួយរបស់ខ្ញុំ ហើយនឹងតែងតែជាជញ្ជាំងដែលខ្ញុំអាចពឹងផ្អែកបាន។ អរគុណសម្រាប់ក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌនិងការគាំទ្រជានិច្ច។

អរគុណរាល់យប់ដែលតែងតែនៅក្បែរខ្ញុំ ខណៈពេលដែលខ្ញុំកំពុងយំនិងខូចចិត្តចំពោះមនុស្សម្នាក់ដែលបានបោះបង់ខ្ញុំចោល។ អ្នកតែងតែការពារនិងយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើខ្ញុំ ហើយខ្ញុំក៏នឹងមិនភ្លេចរឿងនេះជាដាច់ខាត។ សូមអរគុណចំពោះរាល់ដំបូន្មានល្អៗ និងរាល់ទឹកភ្នែកទាំងអស់ដែលអ្នកបានចែករំលែកជាមួយខ្ញុំ។ ខ្ញុំមិនដឹងជាអរគុណយ៉ាងណាទៀតទេ សម្រាប់រាល់អ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើសម្រាប់ខ្ញុំព្រមទាំងជួយឲ្យខ្ញុំមានអារម្មណ៍ប្រសើរឡើង។ ខ្ញុំដឹងថា ជីវិតនឹងព្យាយាមបញ្ជូនពួកយើងទៅផ្លូវផ្សេងគ្នានាពេលខាងមុខ ប៉ុន្តែខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំនឹងមិនភ្លេចអ្នកនោះទេ។ ខ្ញុំនឹងនៅក្បែរអ្នកជានិច្ច ទោះបីជាយើងទៅមហាវិទ្យាល័យផ្សេងៗគ្នា កន្លែងការងារផ្សេងគ្នា ឬបើសិនជាជីវិតបានបំបែកពួកយើងតាមរបៀបផ្សេងទៀតក៏ដោយ ក៏ខ្ញុំនឹងនៅចងចាំអ្នកជានិច្ច។ អ្នកដឹងទេ? ខ្ញុំគិតថាព្រះជាម្ចាស់ចាត់ទេវតាមួយរូបឲ្យមកជួយការពារពួកយើងនិងនៅជាមួយពួកយើងក្នុងកាលៈទេសៈល្អ ឬអាក្រក់ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថាម្នាក់នោះគឺជាអ្នក។
មិនថាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកនឹងក្លាយជាមនុស្សសំខាន់ម្នាក់របស់ខ្ញុំជានិច្ច។អ្នកនឹងក្លាយជាព្រះអាទិត្យបន្ទាប់ពីភ្លៀងបានបញ្ឈប់ និងជាមនុស្សទីមួយដែលខ្ញុំហៅមុនគេ ពេលដែលរឿងអាក្រក់កើតឡើងចំពោះខ្ញុំ ហើយអ្នកក៏ជាមនុស្សទីមួយដែលខ្ញុំចែករំលែករឿងរីករាយជាមួយ ពីព្រោះអ្នកជាជីវិតពាក់កណ្តាលរបស់ខ្ញុំ ជា Soulmate និងជាបងប្អូនល្អ។ ខ្ញុំដឹងថា ខ្ញុំនឹងមានមិត្តភក្តិជាច្រើននៅក្នុងជីវិតនេះ ប៉ុន្តែសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះអ្នកគឺអស់ពីចិត្ត។ ខ្ញុំសន្យានឹងអ្នកថា ខ្ញុំនឹងនៅទីនោះសម្រាប់អ្នកជានិច្ចដូចអ្នកនៅក្បែរខ្ញុំ។ ខ្ញុំនឹងព្យាយាមចូលរួមក្នុងជីវិតរបស់អ្នកតាមដែលអាចធ្វើទៅបាន ហើយមិនថាខ្ញុំរៀបការឬមានកូនទេ ខ្ញុំនឹងមិនភ្លេចអ្នកឡើយ។ ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំនឹងនៅទីនោះសម្រាប់អ្នក រាល់ពេលដែលអ្នកត្រូវការខ្ញុំ ដូចដែលអ្នកនៅទីនោះសម្រាប់ខ្ញុំគ្រប់ពេលខ្ញុំត្រូវការអ្នក។ ខ្ញុំមិនដែលភ្លេចពេលអ្នកឱបខ្ញុំនៅពេលមនុស្សគ្រប់គ្នាបោះបង់ខ្ញុំចោលនោះទេ។ ខ្ញុំនឹងរក្សាការចងចាំនោះនៅក្នុងចិត្តខ្ញុំជារៀងរហូតទៅ៕
អរគុណសម្រាប់ក្តីស្រលាញ់ដ៏ស្មោះត្រង់!
អត្ថបទ៖ មួង ពិសី
ចុចអាន៖ អារម្មណ៍មួយនៅពេលជួបមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅខ្លាំង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ