ព័ត៌មានជាតិ
មួយសប្ដាហ៍ មានគ្រោះអគ្គិភ័យ២៧ករណី ដែលបង្កឱ្យឆេះផ្ទះពលរដ្ឋ២៩ខ្នង
ត្រឹមរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤ មានគ្រោះអគ្គិភ័យកើតឡើងចំនួន២៧ករណី នៅទូទាំងប្រទេស ដែលក្នុងនោះ បានឆាបឆេះលំនៅដ្ឋានពលរដ្ឋចំនួន ២៩ខ្នង។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងឱ្យដឹងថា ក្នុងគ្រោះអគ្គិភ័យទាំង២៧ករណីនេះ ក៏មានករណីភ្លើងឆេះព្រៃចំនួន ៨កន្លែង និងករណីឆេះរោងបាយ រោងហូបអាហារ ចំបើង និងទីស្នាក់អាស្រ័យមួយចំនួនទៀតផងដែរ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងនៅរាជធានីភ្នំពេញ ទីប្រជុំជន និងជនបទ បង្កើនការប្រុងប្រយត្នករណីគ្រោះអគ្គិភ័យ ពីព្រោះជារៀងរាល់ឆ្នាំ ក្នុងរដូវរំហើយនេះ គ្រោះអគ្គិភ័យ តែងកើតឡើងញឹកញាប់ ដែលករណីខ្លះបណ្ដាលឱ្យមានជនរងគ្រោះដល់ស្លាប់ទៀតផង។ លោក បញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងរំលឹកជារឿយៗដល់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពជំនាញឱ្យបង្កើនការផ្សព្វផ្សាយអំពីវិធានការបង្ការ ការពារ ទប់ស្កាត់ដល់ប្រជាពលរដ្ឋ។ ចំពោះសមត្ថកិច្ចជំនាញ និងអាជ្ញាធរ បានណែនាំឱ្យក្ដាប់ព័ត៌មាន ឱ្យលឿន និងចុះអន្តរាគមន៍ទាន់ពេលវេលា។

គួរជម្រាបថា ក្នុងឆ្នាំ២០២៣ មានគ្រោះអគ្គិភ័យ កើតឡើងសរុបចំនួន៧៦១លើក បើធៀបឆ្នាំ២០២២ បានកើនឡើងចំនួន១៤៣លើក ដែលបណ្តាលឱ្យជនរងគ្រោះចំនួន៥៤នាក់ស្លាប់ និង៩៧នាក់ផ្សេងទៀតរងរបួស ខូចខាតផ្ទះ ៥៧៩ខ្នង និងតូបចំនួន ៥៧៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ