ព័ត៌មានជាតិ
អភិបាលខេត្ត៖ ឆាប់ៗនេះ ខេត្តសៀមរាប នឹងមានស្នាក់ការធ្វើលិខិតឆ្លងដែន
ក្នុងពេលជួបជាមួយប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា នាថ្ងៃទី០៦ ខែកុម្ភៈ នេះ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានបង្ហើបឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ ក្នុងខេត្ត នឹងមានទីស្នាក់ការសម្រាប់ធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ។

តាមលោក ប្រាក់ សោភ័ណ ការបង្ខិតទីស្នាក់ការធ្វើលិខិតឆ្លងដែនមកដល់ខេត្តសៀមរាបនេះ គឺក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត និងពលរដ្ឋរស់នៅក្នុងខេត្តដែលនៅជុំវិញ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅធ្វើលិខិតឆ្លងដែននៅទីកន្លែងឆ្ងាយ។
ដោយឡែក ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវចូលរួមរក្សា ការពារ ទ្រទ្រង់ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់របស់ខ្មែរ វប្បធម៌ ជាពិសេស នៅពេលមានពិធីបុណ្យប្រពៃណី ឬក្នុងពេលទទួលប្រតិភូជាតិ អន្តរជាតិ អ្នកបម្រើសេវាទេសចរណ៍ត្រូវស្លៀកពាក់តាមបែបប្រពៃណីដើមី្ប រំលឹកនូវពីអត្តសញ្ញាណរបស់ជាតិខ្មែរ។
ក្រៅពីនេះ លោក ប្រាក់ សោភ័ណ ក៏បានជំរុញដល់សហគ្រិនស្ត្រី ក៏ដូចប្រជាពលរដ្ឋ ត្រូវចូលរួមការពារបរិស្ថាន អនាម័យ សំដៅធ្វើឲ្យខេត្តសៀមរាប ទទួលភ្ញៀវកាន់តែច្រើនឡើង៕
អត្ថបទ៖ គឿន វេត



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង