Connect with us

ព័ត៌មានជាតិ

អភិបាលរងរាជធានីភ្នំពេញថា ធ្វើជាមន្ត្រីត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់

បានផុស

នៅ

នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការវិវត្តន៍អាជីពមន្ត្រីរាជការ ​និងអត្ថប្រយោជន៍មន្ត្រីរាជការស៊ីវិល
នៅ​​​ព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក កើត ឆែ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ «អស់លោកលោកស្រីជាសិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ គឺប្រៀបបាន
នឹងវេជ្ជបណ្ឌិតមកពិនិត្យសុខភាពឱ្យយើងថា យើងមានជំងឺអ្វី ត្រូវព្យាបាលដុះខាត់ ដូច្នេះយើងត្រូវព្យាយាមសិក្សារៀនសូត្របង្កើនចំណេះដឹងត្រូវឧស្សាហ៍អានសៀវភៅ កុំមើលតែសៀវភៅ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត ឆែ បានបន្តថា ធ្វើជាមន្ត្រីបើមិនស្គាល់ខ្លួនឯង ធ្វើម៉េចបានទៅស្គាល់គេនៅជុំវិញខ្លួនយើងពាក់ពន្ធ័នឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព និងប្រសិទ្ធិភាព។

លោក កើត ឆែ បានថ្លែងទៀតថា៖ ធ្វើជាមន្ត្រីរាជការសូមកុំធ្វើសកម្មភាពក្បត់មនសិការ បើយើងបំពេញការងារមិនក្បត់មនសិការ និងមានចំណេះដឹង នោះកុសលនឹងកើតឡើងសម្រាប់យើង។ មនុស្សពូកែមិនមែនចេះ ដោយមិនបានរៀននោះទេ ហើយប្រទេសដែលរីកចម្រើន គ្រួសារដែលរីកចម្រើនគឺដោយសារកត្តាសម្បូរធនធានមនុស្ស។

វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួម ធ្វើបទឧទ្ទេសនាមពីលោកស សាមឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសាស្ត្រចារ្យនៅសាលាភូមិន្ទរដ្ឋបាលផងដែរ។

វិធានការគន្លឹះទាំង៣ក្នុងការ កែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលរួមមាន៖ ការដាក់ឧ្យអនុវត្តប្រពន្ធ័ជ្រើសរើសមន្ត្រីចូលមប្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកំពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៏ វិជ្ជាជីវៈ ប្រសិទ្ធភាព និងសក្តិសិទ្ធភាព ការដាក់ឱ្យអនុវត្តប្រពន្ធ័លើកទឹកចិត្ត គាំទ្រសមិទ្ធកម្មក្នុង រដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម