ព័ត៌មានជាតិ
ហុងគ្រី មិនគាំទ្រ ចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា
នេះជាការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅក្នុងសន្នីសិទ្ធសារព័ត៌មាន នៅក្រសួងការបរទេស បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពី ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ភីធ័រ ហ្សីយាតូ ខណៈពេលនៃការរីករាល ដាលនៃជំងឺរាតត្បាត និងបញ្ហាប្រឈមយ៉ាងខ្លាំងខាងសេដ្ឋកិច្ច-សង្គម ហើយពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក ក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយកម្ពុជា ក៏មានការប្តេជ្ញាចិត្តដូចគ្នានេះដែរ។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅទីក្រុងប៊ុលដាប៉េស ចំនួន២ ដង និងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Janos Ader ប្រធានាធិបតីហុងគ្រី នៅរាជធានីភ្នំពេញ កាលពីឆ្នាំមុន និងការបើកការិយាល័យតំណាងស្ថានទូតហុងគ្រី នៅភ្នំពេញ ព្រមទាំងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី ចំនួន៣ លើវិស័យគ្រប់គ្រងទឹក កសិកម្ម និងសេវាកម្មអាកាស គឺជាសក្ខីភាព ដែលបានកើតចេញពីការប្តេជ្ញាចិត្តរួមគ្នាខាងលើ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា-ហុងគ្រី ពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ដោយផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ។ ជាមួយគ្នានោះ ក៏បានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈដែលបានចុះហត្ថលេខា ក៏ដូចជាយន្តការនានា ដែលបានឯកភាពគ្នាកន្លងមក ដែលក្នុងនោះ រួមមាន គណៈកម្មការសេដ្ឋកិច្ចចម្រុះ កិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសកម្ពុជា-ហុងគ្រី និងឯកសារមួយចំនួនទៀត ដើម្បីជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យគ្រប់គ្រងទឹក កសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ។ ប្រទេសទាំងពីរ តែងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយតែងតែប្រកាន់យកជំហរ ក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយម ដោយគោរពអធិបតេយ្យរបស់រដ្ឋនីមួយៗ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ហុងគ្រី គឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។ ហុងគ្រី បានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលដែលប្រទេសកម្ពុជា កំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្គ្រាម នៃរបបខ្មែរក្រហម។ ទ័ពមួកខៀវ ហុងគ្រី បានបញ្ជូនមកកម្ពុជា ក្រោមឆត្រអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការ សហប្រជាជាតិ នៅកម្ពុជា (UNTAC)។


បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំហររបស់ហុងគ្រី លើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជា ឲ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។ លោកបន្តថា កម្ពុជា និងហុងគ្រី កំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត្រ នៅប្រទេសហុងគ្រី នាឆមាសទី២ ឆ្នាំ២០២១ ឬនៅឆមាសទី១ នៃឆ្នាំ២០២២ ដែលព្រះរាជដំណើរនេះ នឹងក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូត របស់ប្រទេសទាំងពីរ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ខេត្តចំនួនបីរបស់កម្ពុជា បញ្ចប់ការបោះបង្គោលព្រំដែនជាមួយនឹងវៀតណាម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ