ព័ត៌មានជាតិ
ឆ្នាំនេះ ជប៉ុន នឹងជ្រើសរើសពលករចំនួន ៤ ជំនាញ ទៅធ្វើការនៅប្រទេសជប៉ុន
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៤ នេះ ជប៉ុន គ្រោងនឹងរៀបចំការប្រឡងតេស្តជ្រើសរើសពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនចំនួន ៤ ជំនាញ រួមមាន ៖ ជំនាញថែទាំមនុស្សចាស់ សម្អាតអគារ សំណង់ និងការងារនៅភោជនីយដ្ឋាន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៧ កុម្ភៈ នេះថា កម្ពុជា បានចាប់ផ្ដើមបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ឆ្នាំ ២០១៩ ក្រោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងមានសមត្ថកិច្ចជប៉ុន។

លោកបានបន្តថា ជារៀងរាល់ឆ្នាំ ភាគីជប៉ុន តែងតែរៀបចំការប្រឡងតេស្តជំនាញ និងភាសាសម្រាប់ការអនុវត្តគម្រោងបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន។ ជាផែនការសម្រាប់ឆ្នាំ ២០២៤ ភាគីជប៉ុន គ្រោងនឹងរៀបចំការប្រឡងតេស្តជ្រើសរើសពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន សម្រាប់ផ្នែកថែទាំមនុស្សចាស់ សម្អាតអគារ សំណង់ និងការងារនៅភោជនីយដ្ឋាន ទៅតាមពេលវេលា និងការជូនដំណឹងរបស់ភាគីជប៉ុនជាក់ស្ដែង។

លោកបានបន្តទៀតថា ជាទូទៅ ពលករជំនាញផ្នែកសំណង់ជាមធ្យមទទួលបានប្រាក់ខែចំនួនចន្លោះ ១ ៥០០ ទៅ ១ ៦០០ ដុល្លារអាមេរិក ខណៈបច្ចុប្បន្ន មានពលករជំនាញកម្ពុជាផ្នែកសំណង់ចំនួនប្រមាណ ៣០០ នាក់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន។ ក្រៅពីពលករជំនាញផ្នែកសំណង់ មានពលករជំនាញផ្នែកផ្សេងទៀត ដែលត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុន ដូចជាផ្នែកថែទាំមនុស្សចាស់, សំអាតអគារ, ផលិតគ្រឿងបន្លាស់, ផលិតគ្រឿងម៉ាស៊ីន, ផលិតគ្រឿងអគ្គិសនី និងអេឡិចត្រូនិក, ផលិតនាវា, ជួសជុល និងដំឡើងរថយន្ត, រៀបចំបន្ទប់ស្នាក់នៅ, កសិកម្ម, ផលិតអាហារ និងភេសជ្ជៈ និងការងារនៅភោជនីយដ្ឋាន។
លោកបានបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣ មានពលករកម្ពុជា ជាកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន មានចំនួនជាង ២០ ០០០ នាក់ ហើយជាគោលដៅនៅថ្ងៃខាងមុខ កម្ពុជា គ្រោងនឹងជំរុញការបណ្ដុះបណ្ដាលជំនាញស្របនឹងតម្រូវការទីផ្សារជប៉ុន និងបង្កើនការបញ្ជូនពលករជំនាញទៅប្រទេសជប៉ុនឱ្យបានច្រើនជាងនេះ ដើម្បីទទួលយកជំនាញសំខាន់ៗ មកអភិវឌ្ឍន៍ប្រទេសកម្ពុជា នៅពេលពលករធ្វើមាតុភូមិនិវត្តន៍៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ