ព័ត៌មានជាតិ
បញ្ជូនខ្លួនស្ត្រីមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ម្នាក់ទៅតុលាការ
ស្ត្រីម្នាក់ជាមេខ្សល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់យ៉ាងសកម្មត្រូវបានកម្លាំងនគរបាលការិយា ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ស្ត្រីមេខ្យល់ដែលឃាត់ខ្លួនមានឈ្មោះ ខន សុឃឿត ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ត្រីនេះត្រូវបានកម្លាំងវរសេនាតូចការពារព្រមដែនគោកលេខ៩១១ ចុះល្បាតតាមបន្ទាត់ព្រំដែនឃាត់ខ្លួនបាននៅវេលាម៉ោង៤នាទីល្ងាចថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១ ចំណុចភូមិសាស្ត្រភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈកំពុងនាំមនុស្សឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងខុសច្បាប់គេចពីការធ្វើចត្តាឡីស័ក ហើយបានបញ្ជូនមកអធិការដ្ឋានដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានលួចនាំមនុស្សចេញ ចូល ឆ្លងដែនចំនួន៥លើកមកហើយ ចាប់ពីខែមករា ឆ្នាំ២០២១មក ដោយនាំទៅធ្វើការដកដំឡូងនិងកាប់អំពៅ ក្នុងរយៈពេល១អាទិត្យទើបវិលមកខ្មែរវិញ ក្នុងតម្លៃ ២នាក់៣០០បាត។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារយ៉េនឌ័រ និងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់ថា ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា