Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំដាក់ឱ្យប្រើប្រាស់ ថ្នាលអប់រំ សាលាឌីជីថល ស្របតាមបរិបទអប់រំថ្មី

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យដំណើរការថ្នាលអប់រំ សាលាឌីជីថល (#SalaDigital) ដែល មានអាសយដ្ឋាន https://sala.moeys.gov.kh សម្រាប់គាំទ្រដល់ការបង្រៀន-រៀន ស្របទៅតាមបរិបទថ្មី នៃការអប់រំ បែបឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២៣-២០៣៥ ប្រកបដោយបរិយាប័ន្ន គុណភាព និងស័ក្តិសិទ្ធិភាព។ នេះបើតាមការផ្ដល់ព័ត៌មានដោយ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលអប់រំ សាលាឌីជីថល បានឱ្យដឹងថា ថ្នាលអប់រំ សាលាឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និង ប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន-រៀន តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើត សាលារៀននិម្មិត និងបង្កើតវគ្គសិក្សានានា នៅលើថ្នាលសាលាឌីជីថល សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សា ដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងទីកន្លែង។

ថ្នាលអប់រំ សាលាឌីជីថល ក៏បានផ្តល់ភាពងាយស្រួលដល់អ្នក ប្រើប្រាស់ ក្នុងការស្វែងរកឯកសារ​ឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សា ដោយអាចធ្វើការស្វែងរកតាមរយៈពាក្យគន្លឹះ ប្រភេទក្រុមមុខវិជ្ជា ប្រភេទវគ្គសិក្សា និងកម្រិតថ្នាក់ជាដើម។

ក្រសួងអប់រំ សូមធ្វើការណែនាំដល់ លោក លោកស្រី សាកលវិទ្យាធិការ នាយក គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចូលទៅបង្កើតសាលារៀននិម្មិត វគ្គសិក្សា និង បង្ហោះស្នាដៃសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសាស្ត្រាចារ្យ នៅក្នុងថ្នាលអប់រំ សាលាឌីជីថល ដើម្បីឱ្យ ធនធាន ឌីជីថលជាភាសាជាតិមានសម្បូរបែបលើបណ្តាញអ៊ុនធឺណិត សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ និង ស្វ័យសិក្សារបស់សិស្ស និស្សិត និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត។

បណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងថា សាលា ឌីជីថល” មានមុខងារសំខាន់ធំៗចំនួនពីរ៖ ប្រព័ន្ធស្វ័យសិក្សាតាមអេឡិចត្រូនិក “e-learning features” និង មុខងារមួយទៀតជា បណ្ណាល័យ ឌីជីថល “digital library features”។ សលាឌីជីថល ជាសាលារៀននិម្មិតមួយ ដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចស្វ័យសិក្សាខ្លួនឯងបាន ចំណែកគ្រូបង្រៀន គឺអាចមានសិទ្ធិនៅក្នុងការបង្កើតសាលារៀ់នសម្រាប់ចែករំលែកទៅកាន់អ្នកសិក្សា តាមមុខជំនាញផ្សេងៗគ្នា (ជំនាញរឹង និងជំនាញទន់)  ហើយបង្រៀននូវចំណេះដឹងអ្វី ដែលគាត់ចេះទៅកាន់អ្នកដទៃ ឬទៅសិស្សានុសិស្សរបស់គាត់បាន។

គួរបញ្ជាក់ថា សាលា ឌីជីថល គាំទ្រដល់កំណែទម្រង់ការអប់រំបែបឌីជីថល នៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់ ស្របតាមការវិវត្តរបស់បរិវត្តកម្មអប់រំឌីជីថល កម្រិតសាកល និងក្នុងតំបន់ ក្រោមគំនិតផ្តួចផ្តើមរបស់ បណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។ មកដល់ពេលនេះ សាលាឌីជីថល មាន ៨៩ ៤៨១ អ្នកប្រើប្រាស់ ៦២ សាលា ១ ៨៤២ សៀវភៅ និង ១១៨ មេរៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៤ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានជាតិ១១ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម