ព័ត៌មានជាតិ
ប្រឈមទោសជាប់ខ្លួន អ្នករត់តាក់ស៉ី ហ៊ានលួចដឹកពលករគេចវេះធ្វើចត្តាឡីស័ក
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានធ្វើការព្រមានអ្នករត់តាក់ស៊ីទាំងអស់ កុំលួចលាក់ដឹកពលករគេចវេះពីមណ្ឌលចត្តាឡីស័ក ប្រសិនបើរកឃើញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយមិនលើកលែងទ្បើយ។
មានប្រសាសន៍សំណេះសំណាលជាបងប្អូនអ្នករត់តាក់ស៊ី នៅច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ងួន រតនៈ បានមានប្រសាសន៍ថា «អ្នករត់តាក់ស៊ីទាំងអស់កុំលួចលាក់ដឹកពលករ ក្នុងគោលបំណងគេចវេះពីមណ្ឌលចត្តាឡីស័ក ប្រសិនបើសមត្ថកិច្ចរកឃើញនឹងផ្តន្ទាទោសដោយមិនលើកលែងឡើយ ពីបទជួញដូរមនុស្សខុសច្បាប់»។
ការដឹកជញ្ជូនពលករ ដើម្បីគេចវេះពីមណ្ឌលចត្តាឡីស័ក គឺជាហានិភ័យខ្ពស់មួយប្រសិនបើពលករនោះមានផ្ទុកជំងឺកូវីដ ១៩ នឹងមានការរីករាលដល់បងប្អូនក្រុមគ្រួសារ និងឈានទៅដល់ការផ្ទុះក្នុងសហគមន៍ណាមួយជាមិនខាន។
លោក ងួន រតនៈ ក៏ក្រើនរំលឹកដល់សមត្ថកិច្ចណាម្នាក់ហ៊ានដោះលែង អ្នកដឹកជញ្ជូនពលករ ដើម្បីគេចវេះពីមណ្ឌលចត្តាឡីស័ក ដោយចេតនាក្តី ឬដោយការសូកប៉ាន់ក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ