Connect with us

ព័ត៌មានជាតិ

សហគមន៍បឹងកាឆាង ​គ្រោង​​រៀប​ចំចងក្រង​ស្ត្រី​មេម៉ាយ​បង្កើត​មុខ​របរ​​នៅ​ក្នុង​សហគមន៍

បានផុស

នៅ

លោកស្រី អ៉ី រីនូ គណៈកម្មាធិការ​ការពារ​សហគមន៍​បឹង​កាឆាង​នៅក្នុង​ខេត្ត​កោះកុង​បាន​ថ្លែង​មក​កាន់ «កម្ពុជា​ថ្មី» ឲ្យដឹង​ថា ចាប់​តាំង​ពី​បាន​​​ចូលរួម​​អនុវត្ត​គម្រោង​ «ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» បាន​ជួយ​ឲ្យ​សហគមន៍​បឹង​កាឆាង​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ ពិសេស​បាន​​ជួយ​ឲ្យ​ប្រជា​សហគមន៍​ជាពិសេស​ស្រ្តី​មាន​ការងារ​ធ្វើ​ អាច​រក​ចំណូល​ជា​ប្រចាំ និងយល់​ដឹង​​ច្រើន​ជាង​មុន​ពី​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​​ចូល​រួម​នៅ​ក្នុង​ផែន​ការ​ “យុទ្ធសាស្ត្រ​អភិវឌ្ឍន៍សហគមន៍មូលដ្ឋាន” ដែលផ្តួចផ្តើម​ឡើង​ដោយ​​ក្រសួង​បរិស្ថាន បាន​ប្រែក្លាយ​ផ្នត់​គំនិត​ប្រជា​សហគមន៍​ពិសេស​ស្ត្រី​ឲ្យ​ពួក​គាត់​ហ៊ាន​គិត ហ៊ាន​ធ្វើ​​ និង​កាន់​តែ​មាន​ភាព​ក្លាហាន នៅ​ក្នុង​ធ្វើ​ឬ​ស្នើ​គម្រោង​អ្វី​មួយឲ្យ​ទទួល​បាន​ជោគជ័យ។ នេះបើតាម​​លោក​ស្រី​ អ៉ី រីនូ​។

លោក​ស្រី​ អ៉ី រីនូ​ បានអះអាងថា «កន្លង​មក​​រាល់​គម្រោង ឬ​ផែន​ការ​ការងារ អភិវឌ្ឍន៍​សហគមន៍ ហាក់​មិន​សូវ​មាន​ការ​ទទួល​ស្គាល់ និង​ទូលំ​ទូលាយ​ដូច​បច្ចុប្បន្ន​ឡើយ តែពេលនេះ​យើង​ធ្វើ​អ្វី​​តែង​មានការ​ជួយ​ជ្រោមជ្រែង​ស្ទើរ​គ្រប់​សកម្មភាព​»។

បើតាមលោកស្រី អុី រីនូ ការ​ចូលរួមអនុវត្ត «ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ សហគមន៍ មូលដ្ឋាន» ក៏បានជំរុញ​ឲ្យ​ប្រជា​សហគមន៍​បាន​ចូលរួមកិច្ច​ការពារ​​បរិស្ថាន ដែល​​ពី​មុន​​ពលរដ្ឋ​កាប់បំផ្លាញ​ព្រៃ​ឈើ ប៉ុន្តែបច្ចុប្បន្នពួកគាត់បែរជាងាកមក​ជា​ជួយ​ការពារ និង​​ដាំដុះ​ជួយ​ស្តារព្រៃ​កោង​កាង​​ឡើង​វិញ​។

សម្រាប់ឆ្នាំ២០២៤ ក្នុង​នាម​ជា​គណៈកម្មាធិការ​ការពារ​សហគមន៍​បឹង​កាឆាងនិង​ជា​អ្នក​ដឹក​នាំ​ក្រុម​បណ្ដាញ​ស្ត្រី​នៅ​ក្នុង​សហគមន៍​ លោកស្រី អ៉ី រីនូ បានលើកឡើងពី​គោលបំណង​រៀប​ចំចងក្រង​ស្ត្រី​មេម៉ាយ​ដើម្បី​បង្កើត​ជា​មុខ​របរ​នៅ​ក្នុង​សហគមន៍ដូចជា​ចិញ្ចឹម​ក្តាម បង្កង បង្គា ក៏​ដូ​ច​ជាធ្វើ​ត្រី​ប្រឡាក់​នានា​ ដើម្បី​ជួយ​ឲ្យ​ស្រ្តី​នៅ​ក្នុង​សហគមន៍ ពិសេស​ស្ត្រី​​មេម៉ាយអាច​​បង្កើត​មុខ​របរ មាន​ការងារធ្វើទាំងអស់គ្នា ​អាច​រក​​ចំណូល​ផ្គត់ផ្គង់​ជីវភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម