Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចូលរួមចំណែកក្នុងចលនារួមរបស់​សង្គមជាតិ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត បាន​ចូលរួម​ចំណែក​ក្នុង​ចលនា​រួម​របស់​សង្គមជាតិ ទប់ស្កាត់ និង​ឈាន​ឆ្ពោះ​ទៅ​បញ្ចប់​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល កាលពី​រសៀល​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា «ក្នុង​នាម​ជា​ផ្នែក​មួយ នៃ​ក្រុម​គ្រួសារ ស​.​ស​.​យ​.​ក ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត បាន​ចូលរួម​ចំណែក​ក្នុង​ចលនា​រួម​របស់​សង្គមជាតិ ក្នុង​ការ​ទប់ស្កាត់ និង​ឈាន​ឆ្ពោះ​ទៅ​បញ្ចប់​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩ ដោយ​រួបរួម​ជាមួយ​សកម្មភាព​សង្គម​របស់ ស​.​ស​.​យ​.​ក បន្ថែម​ទៀត»។

ឯកឧត្ដម ហ៊ុន ម៉ានី គូស​បញ្ជាក់​ថា តាមរយៈ​ការ​លះបង់​នេះ បាន ស.បញ្ជាក់​ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស​.​ស​.​យ​.​ក សមាជិក សមាជិកា ក្រុម​ការងារ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​ប្រភព មាន​តួនាទី និង​មុខងារ​ផ្សេងៗ មក​រួមគ្នា ដាក់​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយឡែក មក​ធ្វើ​ការងារ​ជា​ក្រុម ដើម្បី​សម្រេច​គោលដៅ​រួម​មួយ សម្រាប់​ប្រទេសជាតិ និង​ផ្ដល់​ជា​គំរូ​ដល់​សង្គមជាតិ។

ជាមួយ​នោះ ឯកឧត្ដម​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​ខិតខំ​លះបង់​ស្រប​ទៅ​នឹង​អ្វី​ជា​បុព្វហេតុ និង​បេសកកម្ម​មនុស្សធម៌ និង​កិច្ច​ការងារ​សង្គម​នានា ជាពិសេស​ការ​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា។

គួរ​ជម្រាប​ថា នៅ​ក្នុង​ពិធី​សំណេះសំណាល​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម​ប្រធាន អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ស​.​ស​.​យ​.​ក ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​សមាជិក សមាជិកា ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត សរុប​ចំនួន ៣៥០ នាក់ ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៣៩ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម