ព័ត៌មានជាតិ
ក្រសួងការងារ រៀបចំជំនួបរវាង សម្ដេចតេជោ និង សម្ដេចធិបតី ជាមួយកម្មករ ១,៥ លាននាក់ នៅឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត«ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា នៅឆ្នាំ ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីសំណេះសំណាលរបស់ សម្ដេចតេជោ ជាមួយកម្មករ-និយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ សរុបទាំង ២ ជុំ ចំនួន ៩៦ លើក ដែលមានកម្មករ-និយោជិត សរុបប្រមាណជាង ១,៣ លាននាក់ និងបានចូលរួមអនុវត្តដោយជោគជ័យនូវអនុសាសន៍គន្លឹះទាំង ១០ ចំណុច របស់ សម្ដេចតេជោ និងអនុសាសន៍ថ្មីៗ បន្ថែមទៀត។
លោកស្រី សុវណ្ណ វណ្ណារតន៍ មានប្រសាសន៍បន្ថែមថា ជាមួយនោះ ក្រសួងការងារ ក៏បានសហការរៀបចំកម្មវិធីសំណេះសំណាលរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាស ចាប់ពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ បានចំនួន ១១ លើក មានកម្មករ-និយោជិត ប្រមាណជាង ១៨ ម៉ឺននាក់។
គួរជម្រាបថា តាមរយៈកម្មវិធីសំណេះសំណាលនេះ សម្ដេចធិបតី បានផ្ដល់អនុសាសន៍ ៦ ចំណុច សម្រាប់ក្រសួងអនុវត្តភ្លាមនៅឆ្នាំ ២០២៣ និងអនុសាសន៍ ៤ ចំណុច បន្ថែមទៀត សម្រាប់អនុវត្តនៅ ២ ឆ្នាំបន្ទាប់ ដែលផ្ដោតសំខាន់ក្នុងការអភិវឌ្ឍទីផ្សារការងារ និងការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់