ព័ត៌មានជាតិ
លោក ស សុខា បញ្ជាឱ្យបន្តរឹតបន្ដឹងការត្រួតពិនិត្យគ្រឿងស្រវឹងឱ្យបានម៉ឺងម៉ាត់
លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បន្តរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យគ្រឿងស្រវឹង ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត។ លោកបានចេញបទបញ្ជាបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រៅពីបញ្ហាការត្រួតពិនិត្យលើការបើកបរដោយស្ថានភាពស្រវឹងនេះ លោក ស សុខា ក៏បានបញ្ជាឱ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសបច្ចេកទេស ពិសេស ភ្លើងស៉ីរ៉ែន ឬភ្លើងហ្វា ផងដែរ។ លោកបានអះអាងឱ្យដឹងថា ការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសទាំងភ្លើងហ្វា និងភ្លើងក្រហមខៀវដូចភ្លើងស៊ីរ៉ែនរបស់សមត្ថកិច្ច តែងកើតមានឡើងនៅលើរថយន្ដដឹកទំនិញធុនធំ ហើយកន្លងទៅ លោកឃើញ និងជួបរថយន្ដទាំងនោះផ្ទាល់ពេលធ្វើដំណើរតាមបណ្ដាខេត្ត។
បន្ថែមលើបញ្ហាការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឱ្យពិនិត្យមើលរថយន្ដទាំងឡាយ ពិសេស រថយន្ដដឹកនាំទំនិញធុនធំដែលបិទស្ទឹកឃ័រអក្សរ ឬរូបភាពផ្សេងនៅលើកញ្ចក់ ឬដាក់រាំងនន ដែលធ្វើបាំងកំហើញនៅពេលបើកបរ ហើយជាកត្តាងាយរងគ្រោះថ្នាក់ដល់អ្នកដទៃនៅតាមដងផ្លូវ។ លោកបានដាក់បទបញ្ជាឱ្យផាកពិន័យ និងពិនិត្យ ឱ្យមានប្រសិទ្ធភាព។

លោក ស សុខា បានបញ្ជាក់ថា កន្លងទៅ ស្នងការនគរបាលរាជធានី-ខេត្ត អនុវត្តការងារនេះបានល្អហើយ ប៉ុន្ដែ ហាក់មិនទាន់មានប្រសិទ្ធភាព ឬអស់ទាំងស្រុងនៅឡើយទេ ពោល គឺនៅបន្ដឃើញមានការដាក់វាំងនន ឬបិទអក្សរ ឬរូបភាពផ្សេងៗដោយផ្ទាល់តែម្ដង ហើយពេលខ្លះបើកកាត់គោលដៅសមត្ថកិច្ចតែម្ដង។ ដូច្នេះ ត្រូវពង្រឹងយកចិត្តទុកដាក់លើការងារនេះឡើងវិញនៅគ្រប់គោលដៅ។ លោកបន្តថា ការអនុវត្តវិធានការទាំងអស់នេះ គឺសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈមក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។


របាយការណ៍របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឲ្យស្លាប់មនុស្ស ១,៥៩០នាក់ និងរបួស ៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ រួមមាន បើកបរល្មើសល្បឿន ៤១% មិនគោរពសិទ្ធិ ២២% មិនប្រកាន់ស្តាំ ៩% បត់ ៩% ប្រជែងគ្រោះថ្នាក់ ៧% កត្តាយាន ៥% ស្រវឹង ៣% ភ្លើង/សញ្ញា ១% សុខភាព/ងងុយ ១% និងកត្តាអាកាសធាតុ១%៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត