ព័ត៌មានជាតិ
មិនធម្មតា! យុវតីខ្មែរវ័យក្មេងម្នាក់ កំពុងបម្រើការងារជាវិស្វករនៅក្រុមហ៊ុន Tesla នៅអាមេរិក
ជាមោទនភាពរបស់កម្ពុជា ដែលយុវតីវ័យក្មេងរបស់កម្ពុជាមួយរូប កញ្ញា សិដ្ឋ ទេពលៈ អាយុត្រឹមតែ ២៣ឆ្នាំ មានសមត្ថភាពបម្រើការងារជាមួយក្រុមហ៊ុន Tesla នៅសហរដ្ឋអាមេរិក ដោយកញ្ញាជានិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតកាលពីពេលថ្មីៗជំនាញសំណង់ស៊ីវិលពីសាកលវិទ្យាល័យ Georgia Tech នៅអាមេរិកតែម្តង។

កញ្ញា សិដ្ឋ ទេពលៈ បានទៅរស់នៅសហរដ្ឋអាមេរិក និងសិក្សានៅទីនោះតាំងពីឆ្នាំ២០១៥ ដោយកញ្ញាបានសិក្សារហូតដល់ចប់ថ្នាក់អនុបណ្ឌិតនៅអាមេរិក។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត យុវតីឆ្នើមរូបនេះ ក៏ទទួលបានការងារនៅក្រុមហ៊ុនរថយន្តល្បីឈ្មោះ គឺក្រុមហ៊ុន Tesla ដែលជាមោទនភាពមួយរបស់កម្ពុជា។ សាព័ត៌មាន Georgia Tech បានផ្សាយថា អំឡុងពេលដែលផ្លាស់ប្តូរទៅរស់នៅអាមេរិកថ្មីៗ យុវតីរូបនេះ ត្រូវប្រឈមបញ្ហាច្រើនណាស់ ទាំងវប្បធម៌ ការរស់នៅ បរិយាកាស និងមនុស្សនៅជុំវិញខ្លួន។ ជាពិសេស នាងមិនដែលគិតថា ខ្លួនជាសិស្សពូកែដូចសិស្សដទៃឡើយ ប៉ុន្តែ កញ្ញានៅតែទទួលបានការគាំទ្រ និងលើកទឹកចិត្តពីក្រុមគ្រួសារ គ្រូ និងមិត្តភក្តិ ដែលអាចធ្វើឱ្យកញ្ញាទទួលបានភាពជោគជ័យបែបនេះ។

បច្ចុប្បន្ន យុវតី សិដ្ឋ ទេពលៈ គឺជាវិស្វករសំណង់ស៊ីវិលសម្រាប់ក្រុមហ៊ុន Tesla នៅរោងចក្រ Fremontដែលទើបតែចូលនៅដើមខែកុម្ភៈនេះតែម្តង។ មុននឹងឈានដល់ក្លាយជាបុគ្គលិកនៅទីនោះ កញ្ញាបានហាត់ការងារ ដើម្បីរៀនសូត្រពីការងារផ្សេងៗរបស់ក្រុមហ៊ុន ទើបឈានដល់ការដាក់ពាក្យ និងសម្ភាស ពិនិត្យ តាមដានការងារមុនក្លាយជាបុគ្គលិកពេញសិទ្ធិ។ សម្រាប់ផ្នែកការងារដែលកញ្ញាត្រូវទទួលខុសត្រូវក្នុងក្រុមហ៊ុនឡានមួយនេះ គឺត្រូវមើលថែ និងពិនិត្យប្រព័ន្ធទឹកនៅក្នុងរោងចក្រផលិតឡាននោះ កុំឱ្យមានទឹកភ្លៀង ឬជ្រាបទឹកចូលនៅរោងចក្រ ពោល គឺផ្តោតលើប្រព័ន្ធអាកាសធាតុនៅទីនោះ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយ កញ្ញា បានបង្ហាញពីអារម្មណ៍ថា ពិតជាមានភាពរីករាយយ៉ាងខ្លាំង ដែលមានឱកាសចូលបម្រើការងារក្នុងក្រុមហ៊ុនដ៏ល្បីមួយនេះ ហើយក៏ជាមោទភាពមួយសម្រាប់កម្ពុជាដែរ។ នៅពេលនេះ កញ្ញា ផ្តោតសំខាន់ធ្វើការងារនៅអាមេរិកយកបទពិសោធជាមុនសិន ហើយសម្រាប់ថ្ងៃអនាគត កញ្ញា ក៏មានគម្រោងបម្រើការងារនៅកម្ពុជា និងចែករំលែកបទពិសោធ ក៏ដូចជា ណែនាំដល់អ្នកដែលមានចំណង់ចំណូលចិត្តចង់រៀនផ្នែកសំណង់ស៊ីវិលនេះដែរ ប្រសិនជាខ្លួនមានឱកាស។
ក្រៅពីការសិក្សា កញ្ញា សិដ្ឋ ទេពលៈ ចូលចិត្តអានសៀវភៅ ព្រមទាំង ការហ្វឹកហ្វឺនដែលអាចធ្វើឱ្យនាងមានភាពរឹងមាំក្នុងជីវិត ដែលជួយឱ្យនាងអាចពង្រឹងជំនាញផ្សេងៗបាន រួមទាំងបង្រៀននាងពីការអត់ធ្មត់ និងរៀបចំផែនការក្នុងជីវិតឱ្យបានល្អ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន