Connect with us

ព័ត៌មានជាតិ

ទារកដ្ឋានសហគមន៍ កំពង់ស្ពឺ ជាមណ្ឌលថែទាំកុមារតូចវិជ្ជាជីវៈដំបូងគេ នៅកម្ពុជា

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ទារកដ្ឋានប្រចាំសហគមន៍ (CBCC) នៅខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកស្រី Maryam Salim ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Stephanie Selle នាយិការអង្គការពិភពកុមារ និងអភិវឌ្ឈន៍ប្រចាំប្រទេសកម្ពុជា (PE&D) ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងអង្គការដៃគូរពាក់ពន្ធ័ ប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣៣៨នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះការសម្ពោធជាផ្លូវការ ទារកដ្ឋានប្រចាំសហគមន៍សម្រាប់កូនកម្មករ-កម្មការិនី ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលជាមណ្ឌលមើលថែទាំកុមារតូចប្រកបដោយជំនាញវិជ្ជាជីវៈដំបូងគេ និងជាគំរូនៅកម្ពុជា មានចំនួន ១៣កន្លែង ក្នុងនោះ ១០ កន្លែងស្ថិតក្នុងខេត្តកំពង់ស្ពឺ និង ៣ កន្លែង ស្ថិតនៅក្នុងខេត្តកំពង់ចាម គាំទ្រដោយហិរញ្ញប្បទានរបស់ធនាគារពិភពលោក (World Bank) សហការអនុវត្តដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ (PE&D) និងក្រសួងជំនាញពាក់ព័ន្ធ។

ជាសមិទ្ធផលដ៏មានសារៈសំខាន់នេះ ឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយការយកចិត្តទុកដាក់ ឆន្ទៈ សាមគ្គីភាព និងការទទួលខុសត្រូវចំពោះអនាគតកុមារកម្ពុជា ជាពិសេសឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាការអនុវត្តជាក់ស្តែង និងជាប្រយោជន៍ផ្ទាល់ដល់បងប្អូនកម្មករ-កម្មការិនីនៅតាមរោងចក្រ ប្រជាពលរដ្ឋក្នុងសហគមន៍ ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងបែប ពហុវិស័យ ការចិញ្ចឹមបីបាច់ថែទាំកុមារតូច ត្រូវយកចិត្តទុកដាក់លើ៖

ទី១. ផ្តល់នូវសុខភាពល្អ៖ ផ្តោតលើការផ្តល់សេវាសុខភាព និងសុខុមាលភាពរបស់កុមារ មាតាបិតា និងអ្នកថែទាំរបស់ពួកគេ។ ទី២. ផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់៖ សំដៅលើការផ្តល់អាហាររូបត្ថម្ភរបស់មាតា ទារក និងកុមារ បានគ្រប់គ្រាន់ និងត្រឹមត្រូវ។ ទី៣. ផ្តល់ឱកាសសម្រាប់ការរៀនសូត្រពីវ័យដំបូង៖ សំដៅលើឱកាសដែលទារក ឬកុមារ បានប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗ ទីកន្លែង ឬវត្ថុនៅក្នុងបរិស្ថានជុំវិញខ្លួន និងរបៀបការប្រាស្រ័យទាក់ទង នឹងជួយដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ។ ទី៤. ផ្តល់ការថែទាំប្រកបដោយការឆ្លើយតប៖ សំដៅលើសមត្ថភាពរបស់អ្នកថែទាំកុមារ ក្តីស្រឡាញ់ និងភាពកក់ក្តៅ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការរបស់កុមារបានជាប្រចាំ។ ទី៥. ផ្តល់សន្តិសុខ និងសុវត្ថិភាព៖ សំដៅលើបរិស្ថានដែលមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់កុមារនិងគ្រួសារ។

ហេតុនេះ យើងត្រូវរួមគ្នាផ្លាស់ប្តូរផ្នត់គំនិតនេះ មកវិនិយោគ លើកុមារតូចតាមរយៈការយកកូនមកចុះឈ្មោះចូលទារកដ្ឋានប្រចាំសហគមន៍ ដែលមានអ្នកជំនាញទទួលបានការបណ្តុះបណ្តាលបច្ចេកទេសត្រឹមត្រូវសម្រាប់មើលថែទាំកុមារនៅតាមទារកដ្ឋាន ដូចជា ការផ្តល់អាហារប្រកបដោយ អនាម័យនិងសុខភាព មានកន្លែងគេង មានសម្ភារៈសម្រាប់កុមារលេង កន្លែងលេងក្នុង និងក្រៅបន្ទប់ ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយមាតាបិតា មានឱកាសប្រកបមុខរបរ និងការងារប្រចាំថ្ងៃ ដោយមិនមានការបារម្ភពីកូនឡើយ។

ថ្លែងក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរដែនដី និងឃុំគោលដៅ ដែលបានសហការ និងគាំទ្រយ៉ាងស្មោះស្ម័គ្រ ក្នុងការរៀបចំបង្កើតទារកដ្ឋានសម្រាប់កុមារតូចអាយុចាប់ពី ៣ខែ រហូតដល់ ក្រោម ៣ឆ្នាំ ប្រកបដោយជំនាញ វិជ្ជាជីវៈ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីប្រធានធនាគារពិភពលោកប្រចាំកម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានសហការផ្តល់ហិរញ្ញប្បទានដល់អង្គការពិភពកុមារ និងអភិវឌ្ឍ (PE&D) ដើម្បីសហការអនុវត្តគម្រោងទារកដ្ឋានប្រចាំសហគមន៍ (CBCC) រោងចក្រសហគ្រាស ដើម្បីជាប្រយោជន៍ដល់កុមារតូច នៅព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម១១ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម១០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម