ព័ត៌មានជាតិ
ស.ស.យ.ក ប៉ែលិន អំពាវនាវប្រជាពលរដ្ឋ ចេះទុកដាក់សំរាម ដើម្បីភាពស្រស់ស្អាតខេត្ត
លោក ម៉េត រ៉សេត ប្រធាន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មូលដ្ឋានឃុំសាលាក្រៅ ខេត្តប៉ៃលិន បានលើកឡើងថា ដើម្បីចូលរួមថែរក្សាការពារបរិស្ថាន និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តខេត្តប៉ៃលិនកាន់តែច្រើនកុះករនោះ ក្រុមការងារ ស.ស.យ.ក មូលដ្ឋានឃុំសាលាក្រៅ និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងកងកម្លាំង បានចុះសម្អាតអនាម័យបរិស្ថាន និងរើសសំរាមតាមដងផ្លូវ ព្រមទាំងបានផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់អំពី ការសម្អាតអនាម័យ ការវេចខ្ចប់សំរាម និងកាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវ និងងាយស្រួលគ្រប់គ្រង។

ការលើកឡើងរបស់ លោក ម៉េត រ៉សេត ធ្វើនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ លោក ម៉េត រ៉សេត បានឱ្យដឹងថា ការដឹកនាំក្រុមការងារ និងយុវជន ដើររើសសម្រាមសម្អាតបរិស្ថាន រក្សាសោភ័ណភាពនេះ គឺធ្វើចាប់ពីមុខច្រកទ្វារព្រំដែនអន្តរជាតិព្រំ រហូតដល់ទីរួមស្រុកសាលាក្រៅ ក្នុងគោលបំណង ឱ្យស្រុកសាលាក្រៅ ក្លាយជាស្រុកស្រស់ស្អាតពណ៌បៃតង និងដើម្បីទាក់ទាញភ្ញៀវទេសចរ។

ចំណែក លោក នឹម អឿន ប្រធានយុវជន ស.ស.យ.ក មូលដ្ឋានសង្កាត់ប៉ៃលិន បានឱ្យដឹងថា ដោយមានការណែនាំ ចង្អុលបង្ហាញពី លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានជំរុញដល់រដ្ឋបាលក្រុង/ស្រុក និងក្រុមការងារ ស.ស.យ.ក ខេត្ត ត្រូវចុះសម្អាតអនាម័យបរិស្ថាន និងផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់ នៅតាមទីផ្សារអំពីការសម្អាតអនាម័យ ការវេចខ្ចប់សំរាម និងកាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងផងដែរ។

លោក នឹម អឿន បានបន្តថា ក្នុងការសម្អាតអនាម័យនេះ គឺក្រុមការងារ ស.ស.យ.ក ខេត្ត សហការជាមួយរដ្ឋបាលក្រុងប៉ៃលិន អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ហើយម្យ៉ាងវិញទៀត ការដើររើសសំរាមនេះ គឺចង់បង្ហាញឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមផ្ទះក្បែរដងផ្លូវមានការអៀនខ្មាស កុំឱ្យបន្តបោះចោលសំរាមពាសវាលពាសកាល ព្រោះជាគំរូមិនល្អដល់ក្មេងជំនាន់ក្រោយ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក នឹម អឿន បន្តថា ដើម្បីឱ្យទីក្រុងប៉ៃលិនទាំងមូលមានភាពស្រស់បំព្រង និងស្អាតល្អ ទាល់តែប្រជាពលរដ្ឋម្នាក់ៗ មានការរួមសហការគ្នា មិនត្រូវហូបអាហាររួច បោះចោលកាកសំណល់ចង់ប្លាស្ទិក កញ្ចប់ ឬដបធំរ ផ្តសផ្តាស។ ជាមួយគ្នានេះ លោកបានសូមអំពាវនាវ ដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន លះបង់ចោលនូវទម្លាប់មិនល្អ ដែលបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់ មិនដាក់ក្នុងធុងសំរាម ជាពិសេសអ្នករស់នៅតាមភូមិ សូមចាប់ផ្ដើមចេះសម្អាតអនាម័យមុខផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ មិនត្រូវទុកសំរាមរហូតដល់ក្លាយជាគំនរ នាំឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កទៅជាជំងឺផ្លូវដង្ហើមផ្សេងៗ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ




-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ