ព័ត៌មានជាតិ
អភិបាលរងរាជធានី ណែនាំឱ្យមន្ត្រីគិតគូឱ្យបានច្បាស់លាស់ មុនចាប់ប៊ិកចុះហត្ថលេខាលើឯកសារណាមួយ
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានណែនាំឱ្យមន្ត្រីកាន់ប៊ិកប្រើឱ្យចំគោលដៅ ដោយត្រូវគិតគូឱ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយ មុននឹងចុះហត្ថលេខាលើឯកសារណាមួយ។
ការលើកឡើងរបស់លោក កើត ឆែ បែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ៧ កុម្ភៈ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកអភិបាលរងបានមានប្រសាសន៏លើកឡើងទៀតថា៖ អស់លោក លោកស្រីពូមីង បងប្អូនជា អាជ្ញាធរដែនដីត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សោភណ្ឌភាព និងមានទំនុកចិត្ត។
បើតាមលោកអភិបាលរងរាជធានីបញ្ជាក់ថា លោក លោកស្រីមិនត្រូវទុកឱ្យអ្នកម៉ៅការ ស្ថាបនាហេដ្ឋារចនាសម្ពន្ធ័មកធ្វើបាបលោក លោកស្រីវិញនោះទេ។ បងប្អូនត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ កន្លែងខ្លះគេជីកដីអត់ព្រមលប់, កន្លែងខ្លះមិនទាន់ជីកដីផងគេដឹកប្រពន្ធ័លូទៅតម្រៀបចោលតាមចិញ្ចើមផ្លូវបង្កការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

ការបង្កើតសមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់រាជធានីភ្នំពេញឡើង ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងធានាសម្រេចបាននូវរដ្ឋបាលប្រជាធិបតេយ្យតាមបែបវិមជ្ឈការដែលមានប្រសិទ្ធភាពនិរន្តរភាព តម្លាភាព គណនេយ្យភាព និងមានការពឹងពាក់លើខ្លួនឯង៕




អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ