ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា ណែនាំឱ្យធ្វើការត្រួតពិនិត្យសារធាតុគីមីផ្សំទាំង៦៩ប្រភេទ និងរៀបចំស្តង់ដារនីតិវិធីប្រតិបតិ្ត (SOP) ឱ្យបានឆាប់
ភ្នំពេញ ៖ លោក ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ជំរុញបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួងក្រោមវត្តមានអញ្ជើញចូលរួមពីលោករដ្ឋមន្ត្រី រដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ននានា អគ្គលេខាធិការ ដែលជាសមាជិកក្រុមការងារអន្តរក្រសួង និងលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ចំនួន៥៧រូប នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានស្វាគមន៍ រាយការណ៍ពីសភាពការណ៍គ្រឿងញៀននិងបានជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំនិងកិច្ចពិភាក្សាបែងចែកសមត្ថកិច្ចដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំដែលត្រូវបានអនុញ្ញាតឲ្យនាំចូលមកប្រើប្រាស់ក្នុងសកម្មភាពស្របច្បាប់។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា ជាប្រធានក្រុមការងារនិងប្រធានអង្គប្រជុំក៏បានជំរុញ និងណែនាំដល់ការរៀបចំស្តង់ដារនីតិវិធីប្រតិបតិ្ត(SOP) ដើម្បីកំណត់ភារកិច្ចជូនក្រុមការងារអន្តរក្រសួង និងក្រសួង-ស្ថាប័នសាមីពាក់ព័ន្ធនឹងការគ្រប់គ្រងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការស្នើសុំនាំចេញចូល ដឹកជញ្ជូន ចែកចាយ ប្រើប្រាស់ និងសន្និធិសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានធ្វើការណែនាំដល់សមាជិកក្រុមការងារអន្តរក្រសួង និងលេខាធិការដ្ឋានជាពិសេសក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវពិនិត្យអំពីបញ្ជីសារធាតុគីមីផ្សំទាំង៦៩ប្រភេទ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្តល់ជូន រួចធ្វើការកំណត់អំពីឈ្មោះសារធាតុគីមីផ្សំណាខ្លះដែលក្រសួង-ស្ថាប័នខ្លួនបានផ្តល់អាជ្ញាប័ណ្ណឱ្យនាំចូលប្រើប្រាស់ ចែកចាយ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការតាមដាន និងត្រួតពិនិត្យ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានជំរុញឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ដែលមានមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក ត្រូវសហការគ្នារៀបចំសេចក្តីព្រាងស្តង់ដារនីតិវិធីប្រតិបតិ្ត (SOP) ឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនក្រុមការងារអន្តរក្រសួងពិនិត្យ សម្រេចឈានទៅបន្តការងារនៅជំហានបន្ទាប់ទៀត៕







-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម