ព័ត៌មានជាតិ
ថៃមិនបានជជែករឿងបើកច្រកចូលប្រាសាទព្រះវិហារជាមួយកម្ពុជាឡើយ
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសថៃ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ មិនបានលើកយកបញ្ហាសុំឱ្យកម្ពុជាបើកច្រកចូលប្រាសាទព្រះវិហារមកជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជាឡើយ នៅក្នងជំនួបជាមួយសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា។

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ សង្កត់ធ្ងន់ដូច្នេះ “ ជាការពិតមុនទស្សនកិច្ចរបស់សម្ដេចធិបតី នៅថៃ មានមែនការលើកឡើងតាមរយៈសារព័ត៌មាន ការលើកឡើងពីសំណាក់ព្រឹទ្ធសមាជិក និងអ្នកតំណាងរាស្ត្រថៃមួយចំនួន ដែលចង់ឃើញនាយករដ្ឋមន្ត្រីថៃ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន លើកមកពិភាក្សាជាមួយសម្ដេចធិបតី នូវលទ្ធភាពនៃការបើកច្រកព្រំដែនព្រះវិហារឡើងវិញ ប៉ុន្តែនៅថ្ងៃនេះ នៅបាងកក ការពិតជាក់ស្ដែង គឺខាងភាគីថៃមិនបានលើកមកពិភាក្សាទេ”។
គួរឱ្យដឹងថា កាលពីចុងខែមករាកន្លងទៅ សារព័ត៌មានរបស់ប្រទេសថៃបានចុះផ្សាយថា គណបក្សភឿថៃ បានជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន លើកយកបញ្ហាបើកច្រកចូលទស្សនាប្រាសាទព្រះវិហារឡើងវិញ ជជែកជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងទស្សនកិច្ចផ្លូវការ។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយ ឬទើបតែជាលើកទីពីរឡើយដែលថៃចង់ឱ្យមានការបើកច្រកចូលទស្សនាប្រាសាទព្រះវិហារនេះ ពោលគឺបញ្ហានេះ ស្ទើរតែរាប់ភ្លេចទៅភាគីថៃតែងតែចិញ្ចឹមចិត្តសុំឱ្យកម្ពុជាបើកច្រកចូលប្រាសាទព្រះវិហារតាមស្រុក Kantharalak របស់ខេត្តស៊ីសាកេត ត្រូវបានបិទ ចាប់តាំងពីឆ្នាំ២០០៨មក ក្រោយមានការប៉ះទង្គិចនៅព្រំដែនរវាងកងទ័ពថៃ។
ជាក់ស្ដែងកាលពីឆ្នាំមុន អភិបាលខេត្ត Ubon Ratchathani ក៏បានស្នើកម្ពុជាសុំអនុញ្ញាតឲ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារ តាមច្រកចូលស៊ីសាកេតផងដែរ ប៉ុន្តែសំណើរនេះ មិនទទួលបានការយល់ព្រមពីសំណាក់ភាគីខ្មែរឡើយ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ