Connect with us

ព័ត៌មានជាតិ

កាត់ទោស​បុរស​វ័យ​ចំណាស់​២​នាក់​ដែល​ប្រមាថ​ព្រះមហាក្សត្រ​

បានផុស

នៅ

អតីត​សមាជិកគណបក្ស​សង្គ្រោះ​ជាតិ២នាក់ ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវបាន​នាំខ្លួន​មក​កាត់​ទោស​នា​ល្ងាច​ថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស « ប្រមាថ​ព្រះមហាក្សត្រ​» ។​

ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ដែល​តុលាការ​កាត់ទោស​មានឈ្មោះ គង់ ប៊ុន​ហ៊ាង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​អតីត​យោធិន​ចូល​និវត្ត រស់នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ឈ្មោះ ហង្ស សេង អាយុ​៧០​ឆ្នាំ រស់​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការ​បាន​ចោទប្រកាន់​បុរស​វ័យ​ចំណាស់​ទាំង​២​នាក់​ពីបទ « ប្រមាថ​ព្រះមហាក្សត្រ » តាម​មាត្រា ៤៣៧​ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី១៦​ ខែតុលា ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង ។​

ក្នុង​សវនាការ​ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម កុល កំពួល និង​តំណាង​អយ្យកា​រលោក សំ ឬទ្ធី​វាសនា ជនជាប់ចោទទាំង​២​នាក់​បាន​សារភាពថា ពួកគាត់​ពិតជា​បាន​ទូរស័ព្ទ​និយាយ​គ្នា​មាន​ខ្លឹមសារ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ពិតមែន ។​

ឈ្មោះ គង់ ប៊ុន​ហ៊ាង និង ហង្ស សេង បាន​និយាយថា កាលពី​ថ្ងៃទី១៦​ ខែតុលា ឆ្នាំ​២០២០ ឈ្មោះ គង់ ប៊ុន​ហ៊ាង បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ហង្ស សេង ដោយ​សួរថា ៖ តើ​បានទទួល​អំណោយ​ដែរ​ទេ​ក្នុង​ពេល​ទឹក​លិច​នេះ ? ពេលនោះ​ឈ្មោះ ហង្ស សេង បាន​ឆ្លើយថា មិនបាន​អំណោយ​ទេ គឺ​បានតែ​គ្នា​វា​ប៉ុណ្ណោះ ទោះ​ក្រ​ដល់​ស្លាប់​ក៏​មិន​ចង់បាន​អំណោយ​នេះ​ទេ ។ បើ​មាន​ជាតិ​ក្រោយ​កើតជា​នាយក​រដ្ឋ​មន្ត្រី​មិនឲ្យមាន​ស្ដេច​ឡេឡឺ ស៊ីប្រាក់ខែ​មិន​ធ្វើការ ….​និង​ការប្រមាថ​ដោយ​ពាក្យអសុរោះ អគតិ អា​ក្រក់​ស្ដាប់​ជាច្រើន​ទៀត ​ដែលមាន​រយៈពេល​នៃ​ការសន្ទនា​ប្រមាណ​ជា​១០​នាទី​ឯណោះ។​

ឈ្មោះ​ គង់ ប៊ុន​ហ៊ាង និង​ហង្ស សេង បាន​ទទួលស្គាល់ថា ពាក្យ​ជេរប្រមាថ​អស់នោះ​ គឺ​ចេញ​មកពី​មាត់​របស់​ពួកគាត់​ពិតៗ​ដោយសារតែ​ផឹក​គ្រឿង​ស្រវឹង។​

តំណាង​អយ្យការ​បានចាត់ទុក​ការប្រមាថ​នោះ​មាន​ភាពធ្ងន់ធ្ងរ មិនអាច​អត់អោន​ឲ្យបាន និង​ស្នើឲ្យ​ចៅក្រម​ផ្ដន្ទាទោស​តាមច្បាប់ ។​

រឿងក្ដី​នេះ តុលាការ​បានកំណត់​យក​ថ្ងៃទី០២​ ខែមិនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​រសៀល ដើម្បី​ប្រ​កាស​សាលក្រម ៕

អត្ថបទ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម