ព័ត៌មានជាតិ
ដើមទុនដំបូង៣ម៉ឺនដុល្លារ ធនាគារហត្ថា ពង្រីកឡើងដល់ ២ពាន់លានដុល្លារនាពេលបច្ចុប្បន្ន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធនាគារ និងហិរញ្ញវត្ថុ កាន់តែបង្ហាញនូវសក្ដានុពល និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ។

ថ្វីត្បិតថា សេដ្ឋកិច្ចពិភពលោកបាននិងកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយមានបញ្ហាប្រឈមជាច្រើនយ៉ាងណាក្តី តែសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅតែអាចដំណើរការបានទៅដោយរលូន និងកាន់តែសកម្ម ក្នុងដំណើរការស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យនេះ បានរងផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ-១៩។
នៅក្នុងចំណោមធនាគារជាច្រើន ធនាគារហត្ថា គឺជាចំណែកមួយជួយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ ដែលមានតម្រូវការផ្នែកហិរញ្ញវត្ថុ យកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម។
ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។

មុននឹងក្លាយជាធនាគារ, ហត្ថាគឺជាអង្គការមួយមានឈ្មោះថា ហត្ថាកសិករ ដែលផ្តោតទៅលើការផ្តល់ឥណទានសម្រាប់ប្រជាពលរដ្ឋ ជាពិសេសកសិករ ដែលចាប់ផ្តើមដំណើរការ នៅឆ្នាំ ១៩៩៦។
លោកឧកញ៉ា ហួត អៀងតុង ស្ថាបនិកនៃការបង្កើតអង្គការនេះ បានឱ្យដឹងថា ក្រោយពីដំណើរការអង្គការនេះមួយរយៈពេលមក នៅឆ្នាំ ២០០០ ធនាគារជាតិបានចេញសេចក្តីប្រកាសមួយថា គ្រប់ប្រតិបត្តិករឥណទានទាំងអស់ត្រូវតែមានអាជ្ញាបណ្ណចេញដោយធនាគារជាតិនៃកម្ពុជា។ ពេលនោះហើយ ដែលអង្គរការហត្ថាកសិករ បានប្រែក្លាយពីអង្គការក្រៅរដ្ឋាភិបាល ទៅជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ពោលគឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ នៅឆ្នាំ ២០០១។
លោកឧកញ៉ា ហួត អៀងតុង បានរំលឹកទៀតថា ដើមទុនដំបូងរបស់ធនាគារហត្ថា មានចំនួនតែ ៣ម៉ឺនដុល្លារប៉ុណ្ណោះ ក្រោយមកនៅឆ្នាំ ២០០១ បានកើនឡើងរហូតដល់ជាង ៥០ម៉ឺនដុល្លារ។ ការពង្រីកខ្លួនបន្តិចម្តងៗ រហូតដល់ឆ្នាំ ២០១០ បានបំលែងខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាគ្រឹះស្ថានទទួលប្រាក់បញ្ញើសន្សំ។ ហត្ថា បានក្លាយជាធនាគារនៅឆ្នាំ ២០២០ និងបានចងសម្ព័ន្ធមិត្តជាមួយធនាគារក្រុងស្រ៊ី នៅប្រទេសថៃ ដោយបច្ចុប្បន្នមានទុនកើនឡើងដល់ជាង ២ពាន់លានដុល្លារអាមេរិក។

បើតាមលោកឧកញ៉ា ហួត អៀងតុង ការអភិវឌ្ឍខ្លួនរីកចម្រើនជាបន្តបន្ទាប់របស់ធនាគារហត្ថានេះ កើតចេញកិច្ចសហការរវាងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកទាំងអស់ ដោយមានគោលការណ៍ស្មោះត្រង់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងគោរពកិច្ចសន្យា។
ប្រធានអគ្គនាយកធនាគារ ហត្ថា បានលើកឡើងថា អតិថិជនរបស់ធនាគារហត្ថា គឺជាកសិករមានប្រមាណ ៣០% ក្នុងចំណោមអតិថិជនសរុបជាងកន្លះលាននាក់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារហត្ថា បានផ្តល់ការងារដល់បុគ្គលិកប្រមាណ ៦ពាន់នាក់ នៅទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ