ព័ត៌មានជាតិ
លោក កឹម សុធី មេភូមិវ័យក្មេង ស្វះស្វែងរកថវិកាពីសប្បុរសជនក្នុងមូលដ្ឋាន ជួសជុលផ្លូវមួយខ្សែ ប្រវែងជាង ៣ គីឡូម៉ែត្រ
លោក កឹម សុធី មេភូមិវ័យក្មេង ស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្វះស្វែងរកថវិកាពីសប្បុរសជន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីជួសជុលផ្លូវមួយខ្សែប្រវែងជាង ៣ គីឡូម៉ែត្រ ដែលកន្លងមក ផ្លូវនេះ មានការលំបាកក្នុងការធ្វើដំណើរម្ដងៗ។

លោក កឹម សុធី មេភូមិព្រីងទឹក បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា មូលហេតុដែលលោកដើរប្រមូលថវិកាពីសប្បុរសជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារតែមើលឃើញថា ផ្លូវក្នុងភូមិពិបាកក្នុងការធ្វើដំណើរ ទើបលោក សម្រេចចិត្តស្វះស្វែងរកថវិកាទាំងអស់នេះ ដើម្បីជួសជុលផ្លូវមួយខ្សែនេះ ឱ្យមានលក្ខណៈប្រសើរជាងមុន។
លោក កឹម សុធី បានបន្ថែមទៀតថា មុននឹងរៀបចំគម្រោងប្រមូលថវិកានេះ លោកបានសុំយោបល់ពីក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់លោករួចមកហើយ ទើបសម្រេចចិត្តបង្កើតមូលនិធិក្នុងភូមិនេះឡើង ដើម្បីស្វែងរកថវិកាក្នុងការចំណាយជួសជុលផ្លូវមួយខ្សែដែលត្រូវក្រាលក្រួស ប្រវែង ៣២០០ គីឡូម៉ែត្រ និងចំណាយថវិកាសរុប ៩ ៨៣០ ០០០ រៀល។

លោកបន្តថា គិតមកទល់ពេលនេះ ផ្លូវក្រាលក្រួសប្រវែងជាង ៣ គីឡូម៉ែត្រ ត្រូវបានជួសជុលស្ថាបនារួចរាល់ហើយ នេះក៏ដោយសារតែមានការចូលរួមសហការពីប្រជាពលរដ្ឋ និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភជាថវិកា ដើម្បីយកមកស្ថាបនាផ្លូវមួយខ្សែនេះឱ្យមានលក្ខណៈប្រសើរឡើងវិញ។
ជាមួយគ្នានេះ លោក កឹម សុធី ក៏បានថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ ក្នុងមូលដ្ឋានភូមិព្រីងទឹក ដែលបានចូលរួមសហការគ្នា ក្នុងស្មារតីសាមគ្គីភាព ធ្វើយ៉ាងណាឱ្យភូមិព្រីងទឹកទាំងមូល មានការអភិវឌ្ឍលើគ្រប់វិស័យ។

គូសបញ្ជាក់ដែរថា លោក កឹម សុធី ជាមេភូមិវ័យក្មេងជាងគេ ដែលមានអាយុត្រឹមតែ ៣៥ ឆ្នាំ ដោយសារមានសមត្ថភាព និងឆន្ទៈចេះជួយយកអាសាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតជូនរហូតបានជាប់ជាមេភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីដើមខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល