ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួនពីរគ្រោងបោះទុនវិនិយោគជាង ៤ ០០០ លានដុល្លារនៅកម្ពុជា
ក្រុមហ៊ុនចំនួនពីរគ្រោងនឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៤ ០០០ លានដុល្លារអាមេរិក។ នេះបើតាមការបង្ហើបពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចរបស់រាជរដ្ធាភិបាលស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញនៅសាលមហោស្រពចេនឡានៅព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការជឿទុកចិត្តពីបរទេសបានធ្វើឲ្យកម្ពុជាទាក់ទាញការវិនិយោគបានយ៉ាងច្រើន ដោយថ្មីៗនេះមានក្រុមហ៊ុនចំនួនពីរគ្រោងនឹងមកវិនិយោគនៅកម្ពុជា ដែលមានទំហំទុនវិនិយោគប្រមាណ ៤០០០ លានដុល្លារអាមេរិក។
យ៉ាងណាមិញ ទាក់ទងគម្រោងវិនិយោគតម្លៃរាប់ពាន់លានដុល្លារនេះ លោក ស៊ុន ចាន់ថុល មិនបានផ្តល់ព័ត៌មានបន្ថែមជុំវិញការវិនិយោគនេះទេ។
បើតាមលោកឧបនាយករដ្ឋមន្រ្តី ការទាក់ទាញបានការវិនិយោពីបរទេសមកបើកក្រុមហ៊ុនរកស៊ី ទាល់តែប្រទេសជាតិមានសន្តិសុខនិងសុវត្ថិភាព។ លោកឧបនាយករដ្ឋមន្រ្តីក៏ក្រើនរំលឹកដល់អាជ្ញាធលមូលដ្ឋានបន្តការអនុវត្តគោលនយោបាយ ភូមិសង្កាត់ឱ្យមានសុវត្ថិភាព។
ជាមួយគ្នានេះ លោកបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រីក្រទៅសិក្សាជំនាញវិជ្ជាជីវៈតាមគោលនយោបាយរាជរដ្ឋាភិបាល ជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រនិងមានជីវភាពខ្វះខាតឲ្យបាន ១ លាន ៥ សែននាក់ ដោយមិនយកប្រាក់ ដើម្បីអាចយកចំណេះវិជ្ជាទៅប្រើប្រាស់ជាប្រយោជន៍ខ្លួនឯងផង គ្រួសារផង ក៏ដូចជាសង្គមជាតិ។ លោកលើកឡើងថា បើកម្ពុជាមិនមានធនធានមនុស្សគ្រប់គ្រាន់ ការវិនិយោគក៏មានការពិបាកផងដែរ។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ធាភិបាលស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញបានចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះរួមមាន៖
ទី១ ខណ្ឌចំការមន លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រធាន។
ទី២ ខណ្ឌដូនពេញ លោកឆៃ ណារិទ្ធ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន។
ទី៣ ខណ្ឌ៧មករា លោកឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧត្តុនិយម ជាប្រធាន។
ទី៤ ខណ្ឌទួលគោក លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន។
ទី៥ ខណ្ឌដង្កោ លោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធាន។
ទី៦ ខណ្ឌមានជ័យ លោក ជា វុទ្ធី អគ្គលេខាធិការ គ.វ.ក នៃ ក.អ.ក ជាប្រធាន។
ទី៧ ខណ្ឌឬស្សីកែវ លោក យឹក លាង អគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ជាប្រធាន។
ទី៨ ខណ្ឌសែន សុខ លោកឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន។
ទី៩ ខណ្ឌ ពោធិសែនជ័យ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រធាន។
ទី១០ ខណ្ឌជ្រោយចង្វា លោកឯក ស៊ុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន។
ទី១១ ខណ្ឌ ព្រែកព្នៅ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធាន។
ទី១២ ខណ្ឌច្បារអំពៅ លោកសុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន។
ទី១៣ ខណ្ឌបឹងកេងកង លោកសំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន។
ទី១៤ ខណ្ឌកំបូល លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន។
រដ្ឋលេខាធិការដ្ឋាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញជាប្រធាន៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត