ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ថា ការផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ នឹងជួយលុបបំបាត់អំពើពុករលួយ
ក្រសួងមហាផ្ទៃ ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំ និងផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ ខណៈការបង់កម្រៃសេវាត្រូវអនុវត្តតាមប្រព័ន្ធធនាគារ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកការស្នើសុំ និងផ្ដល់សេវាតាមប្រព័ន្ធ អនឡាញនេះ នឹងរួមចំណែកលុបបំបាត់អំពើពុករលួយ និងការទាមទារកម្រៃសេវាក្រៅផ្លូវការ។

ថើម្បីបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីខេត្ត។
លោក ស សុខា បានលើកឡើងថា តាមរយៈប្រព័ន្ធទូទាត់វិក្កយបត្រ ប្រជាពលរដ្ឋអាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារដៃគូមួយណាក៏បាន ឬបង់ជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ក៏បាន ខណៈប្រព័ន្ធឌីជីថលមួយនេះ នឹងចូលរួមចំណែកលុបបំបាត់អំពើពុករលួយ ការទាមទារកម្រៃសេវាក្រៅផ្លូវការ និងជួយពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមហ៊ុន KESS Innovation PLC រៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងជាជំហានៗនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប កាលពីឆ្នាំ២០២១ និងត្រូវបានពង្រីកជាបន្តបន្ទាប់ មុននឹងត្រូវបានប្រកាសអនុវត្តជាផ្លូវការនៅថ្ងៃនេះ។
សម្រាប់ការស្នើសុំស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ គឺជាការកែទម្រង់ដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅការកសាងរដ្ឋាភិបាលឌីជីថល ដូចបានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដែលមានគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតភ្ជាប់ព័ត៌មានវិទ្យាឌីជីថល រវាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព សមភាព គុណភាព និងតម្លាភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

បើតាមការគូសបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ការផ្តល់សេវារដ្ឋបាល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ឬ ឌីជីថលនេះ ទើបតែត្រូវបានដាក់អនុវត្តសាកល្បង កាលពីពាក់កណា្ដលឆ្នាំ២០២៣ ដោយក្រសួងមហាផ្ទៃ នឹងពង្រីកការអនុវត្តសាកល្បងនេះ ទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ចំនួន៨ បន្ថែមទៀត រួមមាន ខេត្តសៀមរាប ខេត្តកំពត បន្ទាយមានជ័យ កំពង់ស្ពឺ ព្រះសីហនុ តាកែវ កំពង់ធំ និងខេត្តកំពង់ឆ្នាំង។
លោក ស សុខា បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត បន្តចូលរួមសហការ លើការងារ បណ្តុះបណ្តាល និងកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមវិស័យជំនាញនីមួយៗ នៅអង្គភាពច្រកចេញចូលតែមួយ និងត្រូវផ្សព្វផ្សាយ ព្រមទាំងពន្យល់ជូនពលរដ្ឋឱ្យបានកាន់តែច្បាស់អំពីសេវាច្រកចេញតែមួយ រួមទាំងយន្តការថ្មីៗ ដូចជា ការទូទាត់កម្រៃសេវាតាមប្រព័ន្ធទូទាត់វិក្កយបត្រ និងការអនុវត្តសាកល្បងការស្នើសុំនិងទទួលសេវាតាមប្រព័ន្ធអនឡាញ ជាដើម៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?