ព័ត៌មានជាតិ
សម្ដេចធិបតី៖ កិច្ចការងារត្រូវផ្អែកលើ ជាក់ស្ដែងនិយម កុំផ្អែកលើទ្រឹស្ដីនិយម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រនូវការលើកឡើងថា ផែនការសកម្មភាពដែលរស់រវើក ដោយការងារទាំងអស់ត្រូវផ្នែកលើជាក់ស្ដែងនិយម កុំផ្អែកលើទ្រឹស្ដីនិយម ផ្នែកលើការបត់បែនជាក់ស្ដែង និងចាត់វិធានការឱ្យបានទាន់ពេលវេលាកាន់តែប្រសើរ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុង ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្និបាតរយៈពេល ២ថ្ងៃនេះ ផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងអង្គការ សមាគមន៍ និងដៃគូអភិវឌ្ឍដើម្បីផ្លាស់ប្ដូរមតិយោបល់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងការងារ នៅឆ្នាំបន្ទាប់ឱ្យកាន់តែប្រសើរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ខ្ញុំសូមឯកភាព នូវការលើកឡើងរបស់ ឯកឧត្ដម ហេង សួរ (រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) ថា ផែនការសកម្មភាពដែលរស់រវើក មិនមែនផែនការសកម្មភាពដែលសរសេរនៅលើក្រដាសហើយ ហើយត្រូវតែអនុវត្តឱ្យដូចបន្ទាត់នោះទេ ត្រូវដាក់ទិសដៅសម្មតិកម្មជាគោល អ្វីនៅលើក្រដាស ត្រូវកែសម្រួលឱ្យស្របទៅតាមសម្មតិកម្មដែលយើងចង់បាន”។

សម្ដេចធិបតី បញ្ជាក់បន្ថែមថា ពិតណាស់ យើងត្រូវតែអនុវត្តនៅក្នុងក្របខណ្ឌច្បាប់ ក្របខណ្ឌកម្រិតមួយ តែកុំឱ្យងាប់ក្រឡា កុំឱ្យធ្វើអ្វីមួយផ្នែក ឬមិនហ៊ានកែប្រែនៅក្នុងក្របខណ្ឌ អនុវត្ត។ ពេលវេលាជាមាសពេជ្រ បើយើងចាំដល់ ១ឆ្នាំ ប្រជុំបូកសរុបផែនការឆ្នាំក្រោយ យើងខាត១២ខែ តែ ១២ខែនេះ បើដៅទិសដៅខុស វាអាចជាមូលដ្ឋានសម្រាប់កសាងនូវភាពខុសរហូតដល់រាប់ឆ្នាំទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ “អ៊ីចឹងបានទាមទារនូវការវាយតម្លៃជាប់ជាប្រចាំ ប៉ុន្តែការតាមដានត្រួតពិនិត្យនេះសំខាន់ណាស់ ជួនកាលអ្វីដែលយើងដាក់នៅឆ្នាំនេះ ជាផ្នែកលើស្ថានភាពពីអតីតកាល និងបច្ចុប្បន្នកាល វាអត់ឆ្លើយតបស្ថានភាពដែលអាចកើតមាននៅអនាគតកាលទេ។ រាល់ការកែសម្រួលអីទាំងអស់ ត្រូវប្រជុំវាយតម្លៃ ដូចបានធ្វើ ២ថ្ងៃនេះ ហើយសំខាន់ត្រូវមានចូលរួមពីគ្រប់វិស័យទាំងអស់ ខណៈក្រសួងការងារមានតួនាទីដឹកនាំ រៀបចំក្របខណ្ឌគតិយុទ្ធនានាសម្រាប់ជំរុញការអនុវត្តវិស័យការងារ ព្រមទាំងភាគីចូលរួមជាច្រើនទៀត ដោយក្នុងនោះ វិស័យឯកជនជាតួអង្គសំខាន់ ដែលត្រូវស្ដាប់ការចូលរួមរបស់ធាតុផ្សំពីវិស័យឯកជនដែលជាដៃគូយ៉ាងសំខាន់”។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ក្នុងនីតិកាលទី៣ នៃរដ្ឋសភា ស្របតាមអនុក្រឹត្យលេខ៥២ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសូងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ប៉ុន្តែនៅឆ្នាំ២០១៤ ត្រូវបានរៀបចំធ្វើវិសោធនកម្ម តាមរយៈអនុក្រឹត្យលេខ២៨៣អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ដីពីការរៀបចំ និងការព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
តាមរយៈសន្និបាតដែលបានរៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវសមិទ្ធផលជាច្រើនដែលខ្លួនសម្រេចបានក្នុងឆ្នាំ២០២៣។ ក្នុងសន្និបាត ក៏បានលើកឡើងបញ្ហាប្រឈម និងដាក់ចេញទិសដៅដើម្បីអនុវត្តបន្តក្នុងឆ្នាំ២០២៤ ផងដែរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច