Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ថា ការអភិវឌ្ឍរួមគ្នារវាងកម្ពុជា-ថៃ នៅតំបន់ត្រួតស៊ីគ្នា មិនធ្វើឱ្យបាត់អធិបតេយ្យភាពជាតិឡើយ

បានផុស

នៅ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ការអភិវឌ្ឍរួមគ្នារវាងកម្ពុជា-ថៃ នៅក្នុងតំបន់ត្រួតស៊ីគ្នា (OCA) មិនប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជាឡើយ តែផ្ទុយទៅវិញ គឺដើម្បីជំរុញបង្កើនសេដ្ឋកិច្ច និងធានាបានសន្តិសុខប្រេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចេញមកអះអាងបែបនេះ ក្រោយមានក្រុមបុគ្គលប្រឆាំងមួយចំនួនរិះគន់រាជរដ្ឋាភិបាលកម្ពុជាលើករណីនៅតំបន់ត្រួតស៊ីគ្នា OCA នេះ។ ជុំវិញករណីនេះ សម្ដេចធិបតី បានប្រាប់ទៅបុគ្គលដែលរិះគន់រាជរដ្ឋាភិបាលលើករណីនេះ ត្រូវចែកឱ្យដាច់ពីការអភិវឌ្ឍរួមគ្នារវាងកម្ពុជា និងថៃ និងកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ។

សម្ដេចថ្លែងឱ្យដឹងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងការងារ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច នៅប្រទេសថៃ គឺរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពក្នុងការអភិវឌ្ឍរួមគ្នានៅតំបន់ត្រួតស៊ីគ្នា OCA ដើម្បីរុករកធនធានប្រេង និងឧស្ម័នធម្មជាតិនៅបាតសមុទ្ររវាងកម្ពុជា និង ថៃ។

តែយ៉ាងណា សម្ដចធិបតី បានគូសបញ្ជាក់ដូច្នេះថា៖ «ញែកឱ្យដាច់ផលប្រយោជន៍សេដ្ឋកិច្ចនៃការអភិវឌ្ឍរួមគ្នា មិនបានធ្វើឱ្យបាត់អធិបតេយ្យភាពក្នុងការចចារព្រំដែនទេ ញែកឱ្យដាច់ ខណៈការចចារព្រំដែនទឹកនៅតែបន្តធ្វើតាមរយៈលក្ខណៈបច្ចេកទេស»។ សម្ដេចធិបតី ថា ការរួមគ្នាទាញយកផលប្រយោជន៍ពីតំបន់ត្រួតស៊ីគ្នា OCA គឺដើម្បីជាតិ។

សម្ដេចធិបតី ក៏បានរំលឹកដែរថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ទិសដៅក្នុងការចចារបញ្ហាព្រំដែនប្រកបដោយចក្ខុវែងឆ្ងាយ និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ដើម្បីធានាកុំឱ្យកូនខ្មែរជំនាន់ក្រោយមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង។

តំបន់សមុទ្រត្រួតស៊ីគ្នា កម្ពុជា និងថៃ គឺជាកន្លែងមានធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ហើយវាក៏អំណោយផលដល់ការធ្វើអាជីវកម្ម ដែលអាចកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេស និងប្រើប្រាស់សម្រាប់ផលិតអគ្គិសនីក្នុងស្រុក។ តំបន់ OCA នៅ​ព្រំដែន​កម្ពុជា-​ថៃ​ ក្នុង​ឈូង​សមុទ្រ គឺ​ជា​ចំណុច​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំង​២ ​ដែល​បានទាមទារ​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក​ម្ល៉េះ ហើយអនុស្សរណៈ​នៃ​ការយោគយល់​​ដើម្បី​រួមគ្នា​រុករក​នៅ​តំបន់ OCA ត្រូវបាន​ចុះហត្ថលេខានៅក្នុង​ឆ្នាំ​ ២០០១ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ផ្អាក​ដោយរាជ​រដ្ឋាភិបាល​ថៃ​ក្នុង​ឆ្នាំ​ ២០០៩​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម