Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការវាយតម្លៃទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ផ្ដល់គុណប្រយោជន៍ដល់សហគមន៍លើសពីការប្រកួតប្រជែង

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ (​គ​.​វ​.​ជ​.) បាន​លើក​ឡើង​ថា «ការ​វាយតម្លៃ និង​ទទួល​ស្គាល់​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ ផ្ដល់​គុណប្រយោជន៍​ដល់​សហគមន៍ លើស​ពី​ការ​ប្រកួតប្រជែង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​សរសេរ​ថា រយៈពេល ២ ថ្ងៃ កន្លងមក​នេះ ប្រធាន​មណ្ឌល​សុខភាព និង​នាយក​/​នាយិកា​សាលា ចំនួន ១៥ អង្គភាព បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​ដំណាក់កាល​វាយតម្លៃ​ចុងក្រោយ (ថ្នាក់​ជាតិ​) នៃ​កម្មវិធី​វាយតម្លៃ និង​ការ​ទទួល​ស្គាល់​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ដែល​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួង​មុខងារ​សាធារណៈ។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​សរសេរ​បន្ត​ថា ទន្ទឹម​នឹង​ការ​ធ្វើ​បទ​បង្ហាញ​នីមួយៗ គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ (​គ​.​វ​.​ជ) បាន​ស្ដាប់​ដំណើរ​ដើមទង ដំណើរ​វិវត្ត និង​អភិបាល​កិច្ច​របស់​សាលារៀន និង​មណ្ឌល​សុខភាព ពី​មួយ​ដំណាក់កាល ទៅ​មួយ​ដំណាក់កាល។ អ្វី​ដែល​ជា​ការ​កត់សម្គាល់ លើស​ពី​ការ​ចូលរួម​ប្រកួតប្រជែង​នោះ គឺ លោកគ្រូ អ្នកគ្រូ និង​ថ្នាក់ដឹកនាំ​អង្គភាព បាន​បង្ហាញ​ពី​ទឹកចិត្ត ក្ដី​ស្រឡាញ់ ការ​ទទួល​ខុសត្រូវ ភាព​ជា​អ្នកដឹកនាំ និង​ឆន្ទៈ​ដ៏​មោះមុត​របស់​បុគ្គលិក សមាជិក សមាជិកា នៃ​អង្គភាព​នីមួយៗ ក្នុង​ដំណើរការ​លើក​កម្ពស់​អង្គភាព​របស់​ខ្លួន​ផង និង​ធ្វើ​យ៉ាងណា​ផ្ដល់​សេវា​ជូន​សហគមន៍​កាន់តែ​ប្រសើរ​ផង។

ឯកឧត្ដម បាន​សរសេរ​បន្ថែម​ថា ឥទ្ធិពល ឬ គុណប្រយោជន៍​ដែល​ជា​ផល​ជះ​លើស​ពី​ការ​ប្រកួត​ប្រជែង​នេះ មិន​ត្រឹមតែ​បាន​លើក​កម្ពស់​គុណភាព​ការងារ សោភ័ណភាព នៃ​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យ​របស់​អង្គភាព និង​ប្រសិទ្ធភាព នៃ​ការ​ផ្ដល់​សេវា រហូត​បាន​ក្លាយ​ជា​អង្គភាព​គំរូ​នោះ​ទេ ថែមទាំង​ជា​យន្តការ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​គុណភាព នៃ​ការ​ផ្ដល់​សេវា​សាធារណៈ ដើម្បី​ជា​ប្រយោជន៍​ជូន​ប្រជាជន ដែល​នេះ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ នវានុវត្តន៍ និង​សុខដុម​នីយកម្ម​សហគមន៍ ហើយ​បង្កើត​បាន​នូវ​មោទនភាព​ទាំង​សហគមន៍ និង​ប្រទេសជាតិ ស្រប​ពេល​ជាមួយគ្នា។

ជាមួយ​គ្នា​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ក៏បាន​សរសេរ​បញ្ជាក់​បន្ថែម​ថា គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ (​គ​.​វ​.​ជ) សូម​ចូលរួម​អបអរសាទរ អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​ទាំងអស់​ដែល​ឈាន​មក​កាន់​ដំណាក់កាល​វាយតម្លៃ​ចុងក្រោយ​នេះ។ ទន្ទឹម​នឹង​នេះ គ​.​វ​.​ជ សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ទោះ​ក្នុង​លទ្ធផល​យ៉ាងណាក៏ដោយ អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​ទាំងអស់ នឹង​បន្ត​អភិវឌ្ឍន៍​អង្គភាព​របស់​ខ្លួន ដើម្បី​បន្ត​ផ្ដល់​ភាព​ជា​គំរូ​សម្រាប់​អង្គភាព​ដទៃ​ទៀត ក៏ដូចជា​បន្ត​បង្កើន​កម្រិត​ស្តង់ដារ​គុណភាព​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាជន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣៨ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ៥៦ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម