Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ចេញផ្សាយ«ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ» លើកទី ១ សម្រាប់អាណត្តិទី ៧

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​ផ្សាយ«​ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារ​ការងារ​» ទស្សនវិស័យ​សេដ្ឋកិច្ច​ទីផ្សារ​ការងារ​កម្ពុជា ឆ្នាំ ២០២៤ លើក​ទី ១ សម្រាប់​អាណត្តិ​ទី ៧ ក្នុង​ថ្ងៃ​សន្និបាត កាលពី​ថ្ងៃ​ទី ០៨ ខែ​កុម្ភៈ ឆ្នាំ ២០២៤។

ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារ​ការងារ គឺជា​ឯកសារ​ឆ្លុះបញ្ចាំង​អំពី​ចរន្ត​សកល និង​តំបន់ និង​បម្រែបម្រួល នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា ដែល​នឹង​ជះឥទ្ធិពល​ដល់​តម្រូវការ​ទីផ្សារ​ការងារ និង​ជំនាញ​កម្ពុជា ក្នុង​រយៈពេល​ខ្លី និង​មធ្យម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិបត្រ​នេះ នឹង​ផ្តល់​ព័ត៌មាន​សំខាន់ៗ បន្ថែម​ទៀត ដល់​សិស្ស និស្សិត ដើម្បី​ស្វែងយល់​អំពី​ពិភព​ការងារ​នៅ​លើ​សកលលោក អាស៊ាន និង​កម្ពុជា និង​ត្រៀមខ្លួន​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ការ​ចាប់​យក​ឱកាស​អភិវឌ្ឍន៍​ជំនាញ និង​ឱកាស​ការងារ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារ​ការងារ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ និង​មាន​ភាព​គ្រប់​ជ្រុងជ្រោយ ទៅជា​ឯកសារយោង​មួយ​យ៉ាង​សំខាន់​សម្រាប់​យុវជន សិស្ស និស្សិត​ទាំងអស់​, អ្នក​ផ្តល់​ការ​អប់រំ និង​បណ្ដុះបណ្ដាល​, និយោជក​, អ្នក​គ្រប់គ្រង​បុគ្គលិក​, អ្នក​សិក្សា​ស្រាវជ្រាវ និង​អ្នក​រៀបចំ​គោលនយោបាយ ដើម្បី​រៀបចំ​ផែនការ​សិក្សា​និង​អាជីព​, រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ឱ្យ​ស្រប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​, គ្រប់គ្រង​បុគ្គលិក​ឱ្យ​មាន​ប្រសិទ្ធភាព និង​ផលិតភាព​ខ្ពស់​, និង​ផ្តល់​ធាតុ​ចូល​ដើម្បី​រៀបចំ​គោលនយោបាយ​ទីផ្សារ​ការងារ​សកម្ម​សំដៅ​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត ការ​រក្សា និង​ការ​បង្កើន​ការងារ​ឱ្យ​កាន់តែ​ច្រើន ទាំង​បរិមាណ និង​គុណភាព ជូន​ប្រជាជន។

ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារ​កម្ពុជា លើក​ទី ១ ដែល​ចេញ​ផ្សាយ​នេះ ក្រសួង​ការងារ បាន​រំលេច​ពី​ស្ថានភាព​សេដ្ឋកិច្ច​សកល និង​ស្ថានភាព​សេដ្ឋកិច្ច និង​ទីផ្សារ​ការងារ​កម្ពុជា ដែល​រួមមាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ ២០២៣, ស្ថានភាព​តម្រូវការ​ទីផ្សារ​ការងារ​កម្ពុជា ឆ្នាំ ២០២៣, ការ​ព្យាករ​តម្រូវការ​ទីផ្សារ​ការងារ។

ក្រៅពី​នេះ ក្រសួង​ការងារ ក៏បាន​រំលេច​ថា តើ​អ្នក​គួរ​ត្រៀមខ្លួន​បែប​ណា​? ត្រង់​ចំណុច​នេះ ក្រសួង បាន​លើក​ឡើង​ពី​ការ​ស្វែងយល់​អំពី​ពិភព​ការងារ​នៅ​សកលលោក​, ស្វែងយល់​អំពី​ពិភព​ការងារ​នៅ​អាស៊ាន​, ស្វែងយល់​អំពី​ពិភព​ការងារ​នៅ​កម្ពុជា​, សេវា​ការងារ​សាធារណៈ និង​ការ​ប្រឹក្សា​យោបល់​, និង​ការ​ចាប់​យក​ឱកាស​បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​ជំនាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម