ព័ត៌មានជាតិ
ថៃប្រគល់ចម្លាក់មកខ្មែរវិញចំនួន ១៦ និងពន្លឿនប្រគល់បន្តបន្ទាប់ចម្លាក់ ២០ ទៀត
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេសកម្ពុជាបានឲ្យដឹងថា ថៃនឹងប្រគល់រូបចម្លាក់ចំនួន ១៦ មកខ្មែរវិញ និងពន្លឿននីតិវិធីក្នុងការនាំត្រឡប់មកវិញចម្លាក់ចំនួន ២០ ទៀត នៅពេលបន្តបន្ទាប់។
ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅប្រទេសថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអំណរគុណចំពោះអាជ្ញាធរថៃដែលបានប្រគល់ត្រឡប់មកវិញនូវចម្លាក់ចំនួន ១៦ និងបានបង្ហាញក្តីសង្ឃឹមថាកិច្ចការបច្ចេកទេសសម្រាប់ការប្រគល់ត្រឡប់មកវិញនូវចម្លាក់ចំនួន២០ ទៀត នឹងត្រូវបានពន្លឿន។

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋា ថាវីស៊ីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រថៃនៅថ្ងៃ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រទាំងពីរ។
ក្នុងឱកាសនោះ មេដឹកនាំប្រទេសទាំងពីរបានជជែកយ៉ាងស៊ីជម្រៅពីកិច្ចសហការលើវិស័យជាច្រើនរួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការងារ វប្បធម៌ ការដឹកជញ្ជូន និងការតភ្ជាប់ កសិកម្ម បរិស្ថាន ការពារជាតិ សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង និងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែគ្រប់ជ្រុងជ្រោយ មេដឹកនាំប្រទេសទាំងពីរក៏បានប្រកាសដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។
ជាមួយគ្នានេះ ដើម្បីផ្តល់កិច្ចគាំពារដ៏ល្អប្រសើរជូនពលរដ្ឋរបស់ខ្លួនទាំងសងខាង នាយករដ្ឋមន្ត្រីប្រទេសទាំងពីរក៏បានសម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជានៅសុងខ្លា និងស្ថានអគ្គកុងស៊ុលថៃនៅសៀមរាប។

ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជា ក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៥ រួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ
២.អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ន ព្រះរាជាណាចក្រថៃស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
៣.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយនៃព្រះរាជាណាចក្រថៃ
៤. អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ ដើម្បីបង្កើតក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការអភិវឌ្ឍ និងគាំទ្រដល់ក្រុមហ៊ុនសហគ្រាសសក្តានុពលរបស់កម្ពុជានិងថៃ ខាងផ្នែកពាណិជ្ជកម្មអន្តរជាតិនិងវិនិយោគ
៥.អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ ដើម្បីចូលរួមលើកកម្ពស់ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ៕

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?