Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំឱ្យបង្កើត គណៈកម្មការគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា ណែនាំ ឱ្យគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនីមួយៗត្រូវរៀបចំឱ្យមានគណៈកម្មការគ្រប់គ្រងសាលារៀន។ តាមសេចក្តីណែនាំ របស់ ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពី ការបង្កើត និងដំណើរការគណៈកម្មការគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ បានលើកឡើងថា ការគ្រប់គ្រងតាមសាលារៀនជាយុទ្ធសាស្ត្រមួយ នៅក្នុងកម្មវិធីកំណែទម្រង់វិស័យអប់រំ ព្រមទាំងឆ្លើយតបទៅនឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំបង្កើតគណៈកម្មការ គ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈជាកិច្ចការសំខាន់ និងចាំបាច់សំដៅសហការជាមួយគណៈគ្រប់គ្រង សាលារៀន ក្នុងការដឹកនាំ គ្រប់គ្រងសាលារៀនប្រកបដោយតម្លាភាព គណនេយ្យភាព មានស្វ័យភាព និង ប្រសិទ្ធភាព។ ដូច្នេះគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនីមួយៗត្រូវរៀបចំឱ្យមានគណៈកម្មការគ្រប់គ្រងសាលារៀនមួយ ដែលជារចនាសម្ព័ន្ធផ្លូវការ មានសមាសភាព តួនាទី ភារកិច្ច និងការទទួលខុសត្រូវ។

គណៈកម្មការគ្រប់គ្រងសាលារៀនត្រូវរៀបចំការប្រជុំប្រចាំត្រីមាស ៤ដងក្នុងមួយឆ្នាំសិក្សា។ ការប្រជុំ ជាសកម្មភាពពិនិត្យតាមដាន របស់គណៈកម្មការគ្រប់គ្រងសាលារៀន អំពីលទ្ធផលនៃការអនុវត្ត ផែនការ ប្រតិបត្តិប្រចាំឆ្នាំរបស់សាលារៀន គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន និងអ្នកពាក់ព័ន្ធ។ គណៈគ្រប់គ្រងសាលារៀន អាចរៀបចំការប្រជុំវិសាមញ្ញករណីស្ថានភាពជាក់ស្តែងនៃមូលដ្ឋានមានតម្រូវការ។

ព័ត៌មានលម្អិត៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ វិនាទី មុន

ក្រសួងបរិស្ថាន ឱ្យឈប់កាប់ដើមសំរ៉ងប្រមូលផ្លែជាបន្ទាន់ ព្រោះជាសកម្មភាពខុសច្បាប់ ធ្វើឱ្យសំរ៉ងផុតពូជ

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ៤ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយរឿងតូចចិត្ត ខណៈចូលសិល្បៈ ៨ឆ្នាំ ទើបជួបអ្នកដឹកនិងជំនួយការ ចរិតថ្លែងមិនត្រូវ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​ស​កម្មជន​ប្រឆាំងថៃថា «ច្បាប់​​កាស៊ីណូ​​ថៃ»​ ​​នឹង​នាំ​ឲ្យ​មានរដ្ឋប្រ​ហារ​​

សេដ្ឋកិច្ច១៩ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទុនវិនិយោគជាង $៨០០ លាន

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម