Connect with us

ព័ត៌មានជាតិ

ឈុត​សម្លៀកបំពាក់ខ្មែរ​ផ្អើលដល់នាយករដ្ឋមន្រ្តី រហូត​បញ្ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ស្រាវជ្រាវ​​ឲ្យ​ច្បាស់​ចងក្រងជា​ឯកសារទុក

បានផុស

នៅ

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពីម្សិលមិញនេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត​ បាន​បញ្ជា​ឲ្យ​មន្រ្តី​ជំនាញ​ក្រសួង​វប្បធម៌​ស្រាវជ្រាវ​​ឯកសារ​ទាក់ទង​សម្លៀកបំពាក់​ខ្មែរ​ ក្រោយពេល​រូបថត​មួយ​សន្លឹក​ដែល​សម្តេច​បាន​ថត​ជាមួយ​គ្រួសារ មាន​ពលរដ្ឋថៃ​ចូល​មក​ខមមិន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី​បាន​គូស​បញ្ជាក់ថា «ថ្ងៃ​មុនខ្ញុំ​ថត​រូប​ជាមួយ​គ្រួសារ​ មាន​គ្រង​ឈុត​ពាក់ឆៀង​មាន​បងប្អូន​ជាច្រើនចូល​ខមមិន​​ក្នុង​នោះ​ក៏​មាន​​ទាំង​ពលរដ្ឋ​ថៃមួយ​ចំនួន​​ ដែលអះអាង​ប្រើឈុត​សម្លៀកបំពាក់ជាតិ​របស់​គាត់។ ខ្ញុំ​បញ្ជា​​ឲ្យ​ក្រសួង​វប្បធម៌​ឆែក​​ប្រភព​ផ្សេងៗ។ លោក​ជំទាវ​ភឿង សកុណា ឲ្យ​ចម្លើយ​មួយ​បែប​ទៅ ហើយ​អ្នក​ជំនាញ​មកពី​សាលា​វិចិត្រ​សិល្បៈ​ឲ្យ​ចម្លើយ​មួយ​បែប​​ថា​ជា​របស់​ខ្មែរ​ទាំង​​ប៉ាក់ និងឌិន»។

យ៉ាងណា​មិញ​ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​ណែនាំ​ឲ្យ​ក្រសួង​វប្បធម៌​ដែល​មាន​លោក​ជំទាវ ភឿង សកុណា ជា​រដ្ឋមន្រ្តី ស្រាវជ្រាវ​​​កំណត់​ពីទម្រង់​​សម្លៀកបំពាក់​របស់​ខ្មែរ​ឲ្យបានច្បាស់លាស់​ចងក្រង​ជា​ឯកសារ និង​ផ្សព្វផ្សាយ​ឲ្យបា​នទូលំទូលាយដើម្បី​កុំ​​ឲ្យ​​មានការយល់ច្រឡំជាមួយ​ប្រទេស​ជិត​ខាង។

សម្តេច​អះអាង​ថា វប្បធម៌​​ប្រទេសជិតខាង​មាន​ហូរទៅហូរមក​ អីចឹង​ទេ​ត្រូវស្រាវជ្រាវ​ឲ្យ​បានច្បាស់​ដើម្បី​ការពារ​​តម្លៃ​អត្តសញ្ញាណ​​ជាតិ​​។

«បងប្អូន​ខ្លះ​យល់​ថា អាឈុត​​ក្រាស់​របស់​ខ្មែរ អា​ស្ដើង​របស់​ថៃ ឬ​អា​វែង​របស់​គេ អា​ខ្លី​របស់​យើង អីចឹង​ទេ​ត្រូវ​ស្រាវជ្រាវ​ឲ្យបាន​​ច្បាស់ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ»។

សម្តេច​បន្ត​ថា ការ​រៀបចំ​ឯកសណ្ឋាន​ជាតិ​ឲ្យ​​បាន​ច្បាស់លាស់​ជា​រឿង​សំខាន់ ក្នុង​ការ​រក្សា​តម្លៃ​សម្បត្តិ​វប្បធម៌​កុំ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​យល់​ច្រឡំ​និង​ឈ្លោះ​គ្នា​ត​ទៅ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៣៧ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា៥៧ នាទីutes មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម