ព័ត៌មានជាតិ
ជប៉ុន បន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា ថែមទៀតឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ
ជប៉ុន បន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាបន្ថែមទៀតឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ។ នេះជាការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន ក្នុងជំនួបជាមួយលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ដោយបានពិភាក្សាគ្នាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក TSUGE Yoshifumi រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន បានរំលឹកពីលទ្ធផលជោគជ័យប្រកបដោយផ្លែផ្កានៃជំនួបកំពូលទ្វេភាគីរវាងនាយករដ្ឋមន្ត្រី Fumio Kishida និងសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីចុងឆ្នាំ២០២៣ កន្លងទៅ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប៥០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពអាស៊ាន-ជប៉ុន និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។
លោករដ្ឋលេខាធិការ បានរំលឹកថា ក្នុងឱកាសនោះ ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារចំនួន៤ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា និងបានរំលឹកអំពីការទទួលស្គាល់ដោយនាយករដ្ឋមន្ត្រីទាំងពីរប្រទេសលើសារៈសំខាន់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងវិស័យសន្តិសុខ។ តាមរយៈនេះ លោក TSUGE Yoshifumi បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀតឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលខាងមុខ។
នៅចំពោះមុខលោកឯកអគ្គរាជទូតកម្ពុជា, លោករដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ ក៏បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើសារលិខិតរំលែកទុក្ខរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសចំពោះអ្នកដែលទទួល រងគ្រោះធម្មជាតិរញ្ជួយដីនៅខេត្ត Ishikawa កាលពីខែមករា ឆ្នាំ២០២៤ និងបានគូសបញ្ជាក់ពីការត្រៀមជួយសម្រួលរបស់រដ្ឋាភិបាលជប៉ុន ក្នុងករណីពលករ និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅខេត្ត Ishikawa ជួបបញ្ហានានា ពេលមានគ្រោះរញ្ជួយដីនៅតំបន់នោះផងដែរ។
ជាការឆ្លើយតប លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្តែងនូវអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានកំពុងយកចិត្តទុកដាក់ដល់កម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលស្នាក់នៅធ្វើការនៅតំបន់ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិរញ្ជួយដី និងនៅតាមតំបន់នានាក្នុងប្រទេសជប៉ុន។
លោកឯកអគ្គរាជទូត ក៏បានរំលឹកអំពីការដំឡើងទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដែលត្រូវបានឯកភាពដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរប្រទេស។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទូត បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ចំពោះការរួមចំណែកក្នុងដំណើរការសន្តិភាពនៅកម្ពុជា តាំងពីឆ្នាំ១៩៩០ និងការបន្តជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា រហូតដល់បច្ចុប្បន្ននេះ ។
លោកឯកអគ្គរាជទូត ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធិថែមទៀត ក្នុងឱកាសកំពុងបំពេញបេសកកម្មការទូតនៅប្រទេសជប៉ុន៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?