ព័ត៌មានជាតិ
ត្រឹមឆ្នាំ២០២៣ សហគ្រាស និងស្ថាប័នជាង១៨០០០ ចុះបញ្ជីផ្នែកថែទាំសុខភាពនៅ ប.ស.ស
គិតត្រឹមឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ប.ស.ស. បានចុះបញ្ជីផ្នែកថែទាំសុខភាពជាមួយសហគ្រាស គ្រឹះស្ថាន និងក្រសួង ស្ថាប័ន ចំនួន១៨ ២៦៩ មានសមាជិក សរុបចំនួន ២ ០២៥ ៨៧២នាក់។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងក្នុងពិធីបិទសន្និបាតឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី ៨ កុម្ភៈថា មានអ្នកទៅប្រើប្រាស់សេវាថែទាំសុខភាព សរុបមានចំនួន ៥ ០៥៤ ៦៣៩ករណី និងចំណាយតាវកាលិក និងស្តារនីតិសម្បទា អស់ថវិកាចំនួន ៤៤៥០៨ប៊ីលានរៀល (ប្រមាណជា ១០៨,៥៦លានដុល្លារ) ព្រមទាំងបានផ្ដល់សេវាស្ដារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ សរុបចំនួន ៩៣នាក ផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ជាមួយគ្នានេះក្រសួងបានផ្តល់របបសន្តិសុខសង្គមដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ២៧២សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៩៩ ៤១៧នាក់ផងដែរ។
បើតាមលោក ហេង សួរ ឆ្នាំ២០២៣នេះដែរ ក្រសួងបានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីពេលសម្រាលកូន ដែលមានស្ត្រីសម្រាលកូន សរុបចំនួន ៦២ ៨៧៨នាក់ ស្មើនឹងចំនួនកូន ៦៣ ៣២៨នាក់ គិតជាទឹកប្រាក់អស់ប្រមាណ ៣២៣២ប៊ីលានរៀល (ប្រមាណ ៧,៨៨លានដុល្លារ)។
ទន្ទឹមនឹងនេះ ក្រសួងបានបើកផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ច សន្យាការងារជុំទី២ ក្នុងឆ្នាំ២០២៣ នេះ បានចំនួន ១៦០ ៨៦៣នាក់ ស្មើនឹងថវិកា ចំនួន ២៧៦៧ប៊ីលានរៀលផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន៣រួមមានរបបថែទាំសុខភាពរបបហានិភ័យការងារនិងរបបសោធននិវត្ត។
ក្រៅពីនេះប.ស.ស.បានអនុវត្តរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដ
ល់បុគ្គលស្វ័យនិយោជន៍និងសមាជិកគ្រួសារនៃសមាជិកប.ស.ស.ដែលតម្រូវឱ្យបង់ភាគទានចំនួន១៥៦០០រៀលក្នុង១ខែហើយបង់បាន២ខែអាចប្រើប្រាស់សេវាសុខភាពនៅតាមមន្ទីរពេទ្យនានាជាដៃគូរបស់ប.ស.ស.ដោយឥគិតថ្លៃនិងទទួលបានប្រាក់វិភាជន៍បូជាសព (ក្នុងករណីមានជំងឺ ឬគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត)៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ