ព័ត៌មានជាតិ
ក្រសួងសាធារណការចេញវីដេអូផ្សព្វផ្សាយ បញ្ចៀសការកកស្ទះផ្លូវល្បឿនលឿនថ្ងៃចូលឆ្នាំចិន
ក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញវិដេអូផ្សព្វផ្សាយពីការប្រើប្រាស់គន្លងចូលចេញផ្លូវល្បឿនលឿនឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងចំណេញពេលវេលា។
ក្នុងឃ្លីបវីដេអូផ្សព្វផ្សាយ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានណែនាំជំរុញឲ្យអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនស្វែងយល់និងប្រើប្រាស់ប្រព័ន្ធចេញចូលស្វ័យប្រវត្តិ ETC ដោយមិនចំណាយពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះ។

ដើម្បីចេញចូលតាមគន្លងស្វ័យប្រវត្តិ ETC ដែលនៅខាងឆ្វេងបង្អស់ តម្រូវឱ្យមានបំពាក់ឧបករណ៍ ETC នៅជាប់កញ្ចក់រថយន្ត រួចបញ្ចូលសមតុល្យជាមុនតាមរយៈធនាគារដៃគូ។ សូមចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh ដេីម្បីដឹងពីវិធីបញ្ចូលសមតុល្យ និងពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល។

ករណីចង់បំពាក់ឧបករណ៍ ETC បងប្អូនអាចស្នើសុំតាមវិធីងាយៗ នៅតាមការិយាល័យស្ថានីយទាំង ៨ទីតាំង, នៅមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប Aeon មានជ័យ ដោយនាំយករថយន្តដែលត្រូវបំពាក់ទៅជាមួយ រួមនឹងឯកសារតម្រូវ(ច្បាប់ដើម) ដូចជា៖
(១) អត្តសញ្ញាណបណ្ណ
(២) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) និង
(៣)បណ្ណសម្គាល់យានយន្ត(កាតគ្រី)។
សម្រាប់បងប្អូនដែលនៅមិនទាន់មានឧបករណ៍ ETC សូមប្រើប្រាស់គន្លងធម្មតាតម្រូវឱ្យយកកាតនៅច្រកចូលនិងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក បងប្អូនអាចប្រឈមនឹងការរង់ចាំយូរពេលទូទាត់ និងអាប់សាច់ប្រាក់នៅច្រកចេញ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


