ព័ត៌មានជាតិ
យប់ថ្ងៃទី ៩ កុម្ភៈ សមត្ថកិច្ចឃាត់យានយន្តល្មើសចំនួន ៦៧គ្រឿង ក្នុងនោះល្មើសជាតិស្រវឹងចំនួន ៣៥គ្រឿង
នៅយប់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្តល្មើសចំនួន ៦៧គ្រឿង ដោយក្នុងនោះឃាត់ល្មើសជាតិស្រវឹងចំនួន ៣៥គ្រឿង។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈនេះថា លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន ៦៧គ្រឿង (រថយន្ត ១៧គ្រឿង, ម៉ូតូ ចំនួន ៥០គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន ៣៥គ្រឿង
+កម្រិត ០.២៥ -០.៣៩ mg/L ចំនួន ៦គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន ៣នាក់
-អ្នកបើកបររថយន្ត ចំនួន ៣នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន ២៩គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៦នាក់
-អ្នកបើកបររថយន្ត ចំនួន ១៣នាក់
២.បទល្មើសផ្សេងៗ ចំនួន ៣២គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន ២៩គ្រឿង
-ម៉ូតូកែច្នៃស៊ីម៉ាំង ចំនួន ១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន ១គ្រឿង
-ម៉ូតូមានសារធាតុញៀន ចំនួន ១គ្រឿង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ