ព័ត៌មានជាតិ
គ្រាន់តែទាស់សម្តីតិចតួចទាញពូថៅកាប់ទៅលើជនរងគ្រោះរបួសធ្ងន់២កន្លែង ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ
បាត់ដំបង ៖ ដោយសារតែចិត្តឆេវឆាវមិនចេះអធ្យាស្រ័យឲ្យគ្នាគ្រាន់តែប៉ះសម្តីតិចតួចជនដៃដល់ម្នាក់បានទាញពូថៅកាប់ទៅលើជនរងគ្រោះទាំងកំរោល បណ្តាលឲ្យជនរងគ្រោះរងរបួស២កន្លែងធ្ងន់ធ្ងរ ខណៈអ្នកជិតខាងនិងក្រុមគ្រួសារបាននាំគ្នាជួយគេចផុតពីសេចក្តីស្លាប់នេះបើតាមការលើកឡើងពីប្រភពអ្នកជិតខាង។
សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទីនៅចំណុចក្រុមទី១០ ភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីបទហិង្សាដោយចេតនាមានអាវុធ(ពូថៅ)មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះគី មនោរម្យ ហៅ(គួយ) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ដោយជនសង្ស័យរូបនេះបានទាញយកពូថៅកាប់មកលើជនរងគ្រោះឈ្មោះយ៉ុម សំណើម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសត្រូវពោះ០១កន្លែងនឹងខ្នង០១កន្លែងយ៉ាងធ្ងន់ធ្ងរព្រោះតែទាស់សម្តីគ្នា។
សមត្ថកិច្ចបន្តថា ក្រោយពីជនដៃដល់កាប់ទៅលើជនរងគ្រោះអ្នកជិតខាងនិងក្រុមគ្រួសារបានជួយទាន់ពេលហើយភ្លាមៗនោះ ក្រុមគ្រួសារក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ ចំណែកជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗជាមួយនឹងវត្ថុតាង(ពូថៅ)១ផង ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ