Connect with us

ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ ជំរុញអាជីវករផ្តល់សេវាល្អ និងតម្លៃសមរម្យដល់ភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុ

បានផុស

នៅ

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានស្នើឱ្យអាជីវករទាំងអស់ ចូលរួមផ្ដល់សេវាកម្មឱ្យបានល្អ និងតម្លៃសមរម្យ ដើម្បីឱ្យភ្ញៀវទេសចរមកកម្សាន្ដប្រកបដោយភាពរីករាយ និងត្រឡប់មកលេងកម្សាន្ដនៅពេលក្រោយទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្ត ក៏បានលើកទឹកចិត្តដល់ភ្ញៀវទេសចរដែលបានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានា ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងបន្ដថែរក្សា អនាម័យ ដើម្បីរមណីយដ្ឋានក្នុងខេត្តស្អាត មានភ្ញៀវមកលេងច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ ២០២៤ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ AIDABELLA សញ្ជាតិ ITALY មានបណ្ដោយ ប្រវែង ២៥១.៨៩ម៉ែត្រ និងទទឹងប្រវែង ៣៧.៦ម៉ែត្រ ជម្រៅទឹក ៧.៣ម៉ែត្រ មកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៧:៤០នាទី​ ដោយមានភ្ញៀវទេសចរ សរុប ១៩៧៦នាក់ ស្រី ១០២៩នាក់ មាន ២០សញ្ជាតិ និងនាវិកចំនួន ៦២៥នាក់ស្រី ១៣១នាក់ ចំនួន ២៨សញ្ជាតិ​។

ភ្ញៀវទេសចរភាគច្រើនជាងគេជនជាតិ អាល្លឺម៉ង ១៨១០នាក់​ អូទ្រីស ៥១នាក់ ។ ទន្ទឹមនេះគោលដៅភ្ញៀវទេសចរទៅទស្សនាមានតំបន់ឆ្នេរ វត្តអារាម និងផ្សារនៅក្រុងព្រះសីហនុ ភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺ ជាដើម។

នាវាទេសចរណ៍នេះ នឹងចាកចេញពីប្រទេសកម្ពុជានៅម៉ោង ៦ល្ងាចនេះ ឆ្ពោះទៅប្រទេសថៃបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម